ជាតិ
ពីនេះ ពីនោះ
អ្នកទទួលបានអាហារូបករណ៍៖ អាហារូបករណិក, បើស្ត្រីជា អាហារូបករណិកា 
×![]()
សិស្សអាហារូបករណ៍, និស្សិតអាហារូបករណ៍។ នេះជាពាក្យដែលយើងតែងនិយាយសំដៅចំពោះអ្នកទទួលបានអាហារូបករណ៍។ តាមពិត វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានពាក្យច្បាស់លាស់សម្រាប់អត្ថន័យខាងលើនេះ។
អាហារូបករណ៍ មានន័យថា គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។
សម្រាប់អ្នកដែលបានទទួលនូវអាហារូបករណ៍ គឺ អាហារូបករណិក [អានថា អាហារូ-ប៉ៈកៈរ៉ៈណិក] ហើយបានបើស្ត្រីវិញ គឺ អាហារូបករណិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com