ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ស្រោមអនាម័យ​ជួយ​ក្នុង​ការពន្យា​កំណើត​ដូចម្តេចខ្លះ​?
22, Apr 2022 , 6:59 am        
រូបភាព
ការពន្យា​កំណើត​ដោយ​គ្មាន​វេជ្ជបញ្ជា កំពុងតែ​ក្លាយទៅជា​ការងារ​ដ៏​ពេញនិយម​មួយ​សម្រាប់​មនុស្ស​ទូទៅ​។ ក្នុង​ចំណោម​ជម្រើស​ទាំងអស់ ស្រោមអនាម័យ​បាន​ក្លាយទៅជា​ជម្រើស​ដែល​គេ​ចូលចិត្ត​បំផុត ព្រោះ​វា​ត្រូវ​បាន​ធ្វើអោយ​រីកចម្រើន​យ៉ាង​ល្អ​មួយ​សម្រាប់​គោលបំណង​នៃ​ការកែច្នៃ​បទពិសោធន៍​នៃ​ការ​រួមភេទ​ទាំងមូល​តែម្តង​។ថ្ងៃនេះ អ្នក​អាច​ទុកចិត្ត​បាន​ទៅ​លើ​អារម្មណ៍​ពិត​ចំពោះ​របស់​ដែល​ស្តើង​បំផុត​មួយ​នេះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ តើ​ធ្វើ​ដូចម្តេច​ទៅ​ទើប​អាច​ទុកចិត្ត​ថា​ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​ក្នុង​ការពន្យា​កំណើត​?

 
​គោលបំណង​ដំបូង​នៃ​ការប្រើ​ស្រោមអនាម័យ​គឺ​ដើម្បី​ជា​ការពន្យា​កំណើត​មួយ​ប្រភេទ​។ ពណ៌ និង​ក្លិន​ទៅតាម​ចំណូលចិត្ត​គ្រាន់តែ​ជា​របស់​បំពេញបន្ថែម​ប៉ុណ្ណោះ​។ ដើម្បី​យល់ដឹង​អំពី​ភាព​ជាក់លាក់​របស់​ស្រោមអនាម័យ​ក្នុង​ការពន្យា​កំណើត​នោះ ខាងក្រោម​នេះ​គឺជា​ការពិត​ដែល​អ្នក​គួរ​ពិចារណា​៖
 
ពេល​ប្រើ​វា​បាន​យ៉ាង​ល្អ​ទៅ​តាម​ការណែនាំ ស្រោមអនាម័យ​ត្រូវបានគេទទួលស្គាល់​ថា​ជា​ការពន្យា​កំណើត​ដ៏​ឆ្លាត​វ៉ៃ​មួយ​។ មានតែ​ស្ត្រី​ពីរ​អ្នក​ប៉ុណ្ណោះ​ក្នុង​ចំណោម ១០០​នាក់​ដែល​ប្រើ​ស្រោមអនាម័យ​បាន​ត្រឹមត្រូវ​ក្នុងពេល​រួមភេទ​អាច​អោយ​មាន​ផ្ទៃពោះ​។​
 
ទោះបីជា​យ៉ាងណា៏ដោយ ការប្រើ​ស្រោមអនាម័យ​គឺជា​រឿង​កម្រ​ណាស់​ដែល​ពួក​គេ​គួរតែ​ធ្វើ​។ ថ្វី​បើ​បុរស​ជាច្រើន​កំពុងតែ​ប្រើ​វា​រយៈពេល​ច្រើន​ឆ្នាំ​ក៏ដោយ ក៏​ពួកគេ​នឹង​តែ​មិនទាន់​ដឹង​អំពី​តាក​តិច​ប្រើប្រាស់​អោយបាន​ត្រឹមត្រូវ​ល្អ​ដែរ​។ ដូច្នេះ អត្រា​ជា​មធ្យម​នៃ​ការ​មាន​ផ្ទៃពោះ​ជាមួយ​នឹង​ការប្រើ​ស្រោមអនាម័យ​គឺមាន ១៥​ភាគរយ​។​
 
ជាទូទៅ មាន​ស្រោមអនាម័យ​ពីរ​ប្រភេទ​ដែល​អាច​ប្រើប្រាស់​បាន​ដែល​មានឈ្មោះ​ថា ស្រោមអនាម័យ Polyurethane និង​ស្រោមអនាម័យ​ស្បែក​ធម្មជាតិ​។ ស្រោមអនាម័យ​ចុងក្រោយ​គេ​មាន​លក្ខណៈ​ស្តើង​ជាង និង​ផ្តល់​នូវ​បទពិសោធន៍​ពិតប្រាកដ​បាន​ច្រើនជាង​។ ចំពោះ​ស្រោមអនាម័យ Polyurethane ត្រូវបាន​គេ​ស្គាល់​ថា​ងាយ​នឹងរ​ហែក​ណាស់​។​
 
សម្រាប់​ស្រោមអនាម័យ​ដែល​អ្នក​ត្រូវ​ប្រើ​នោះ​ត្រូវ​តែ​រក្សា​ទុក​វា​អោយបាន​ត្រឹមត្រូវ​។ អ្នក​គួរតែ​រក្សា​វា​នៅ​ក្នុង​មជ្ឈដ្ឋាន​ត្រជាក់​ហើយ​ស្ងួត​ដើម្បី​ទទួលបាន​ការការពារ​យ៉ាង​ល្អ​បំផុត​។​
 
ចំពោះ​ស្រោមអនាម័យ​ដែល​ប្រើ​ដើម្បី​ការពន្យា​កំណើត​មាន​ទំនុកចិត្ត​នោះ យក​ល្អ​គួរតែ​ប្រើ​របស់​ដែល​ថ្មី​គ្រប់​ពេល​ទាំងអស់​។ ចំពោះ​ស្រោមអនាម័យ​ដែល​ប្រើ​រួច​ម្តង​ហើយ​ហាម​យកមកប្រើ​ម្តងទៀត​ជាដាច់ខាត​។​
​ក្រៅពី​ផ្តល់​នូវ​ការគ្រប់គ្រង​វិធី​ពន្យា​កំណើត ស្រោមអនាម័យ​ត្រូវបាន​គេ​យល់​ថា​ជា​វិធី​ការពារ​ជំងឺ​កាមរោគ​បាន​យ៉ាង​ឆ្លាត​វ៉ៃ​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com