ជាតិ
ពីនេះ ពីនោះ
កុំនិយាយថា «អរពន្លឹក» ព្រោះពាក្យ «ពន្លឹក» ស្ថិតក្នុងន័យអវិជ្ជមាន
× «ពន្លឹក» មានន័យថា ដែលគួរភ្លឹក, គួរស្បើម។ កាចពន្លឹក, ភ័យពន្លឹក ឬ ភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិជាអគ្គិភ័យដ៏ពន្លឹក ។
តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត កុំច្រឡំប្រើពាក្យនេះថា «អរពន្លឹក», «សប្បាយពន្លឹក» ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹកឲ្យភ្លេចឲ្យស្លន់ភ័ន្ដគំនិតទេ ។ ម. ព. សប្បដិភ័យ ទៀតផង ។
វេវចនសព្ទ នៃពាក្យពន្លឹក គឺ «សប្បដិភ័យ» ដែលមានន័យថា ភ័យចំពោះមុខ គឺហេតុឬសត្រូវដែលគួរភ័យចំប្រប់ស្រាប់តែលេចប៉ឺមមកនៅមុខតែម្ដង នាំឲ្យស្លុតស្លន់ភ័ន្ដគំនិត, ភ័យដ៏ពន្លឹក។ ភ័យអំពីពួកចោរចោមព័ទ្ធជុំជិតជាសប្បដិភ័យ។
ពាក្យផ្សេងទៀតដែលមានន័យដូចពន្លឹក មានដូចជា ខ្លាំង, គួរខ្លាច, គួរស្បើម។ ឃោរឃៅ គឺ ពន្លឹកគួរខ្លាច៕
© រក្សាសិទ្ធិដោយ thmeythmey.com