ជាតិ
ពីនេះ ពីនោះ
× ដើម្បីចូលរួមអបអរ”ទិវាភពផែនដី” ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សារព័ត៌មានថ្មីៗ សូមជូនកំណាព្យមួយបទ ដែលមានចំណងជើងថា “ឈើដួលមេឃក្ដៅ”
ឈើដួលមេឃក្តៅ
បទកាកគតិ
២២.៤.០២២
ឱសែនស្រណោះ ឈើព្រៃទាំងអស់ ដួលរាបដល់ទី
អាធំដួលគ្រាំ ធ្លាក់ដល់ធរណី សង្កិនញក់ញី
អាតូចគ្មានសល់។
ជនលើផែនដី តែងពោលស្រដី ត្អូញត្អែរសែនខ្វល់
ភពផែនក្ដៅខ្លាំង ហួតហែងក្រហល់ វក់វីច្របល់
រស់នៅមិនសុខ។
ដឹងហើយឮហើយ ម្ដេចនៅកន្ដើយ កាប់ឆ្ការសម្រុក
បំផ្លាញព្រៃឈើ ផ្ដាច់ផ្ដិលតត្រុក ចង់តែស្រណុក
ម្នាក់ឯងឥតព្រួយ?
ឈប់ខានត្រឹមហ្នឹង យើងមកខំប្រឹង ដាំដុះលើកស្ទួយ
ខ្ញុំអ្នកខំដាំ យ៉ាងហោចបានមួយ ក៏គង់ជំនួយ
ជីវិតរស់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com