ពីនេះ ពីនោះ
«ប្រពាស» ក៏មានន័យថា ចេញឃ្លាតចាកលំនៅប្រក្រតី ដូច «ប្រពាត» ដែរ
× «ប្រពាត» ឬ «ប្រពាស» មានន័យដូចគ្នាថា ចេញឃ្លាតចាកលំនៅប្រក្រតី។ ពាក្យនេះ ជាទូទៅប្រើចំពោះតែរាជសព្ទប៉ុណ្ណោះ។ ស្ដេចចេញប្រពាតព្រៃ គឺស្ដេចចេញទៅក្រសាលព្រៃ កម្សាន្ដព្រះរាជហឫទ័យ។
ពាក្យប្រពាត ឬ ប្រពាស ក្លាយចេញពីភាសាសំសង្ក្រឹត «ប្រវាស» និងភាសាបាលី «បវាស»។ ផ្អែកតាមន័យក្លាយនេះ វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានលើកឡើងថា «ប្រពាស» ជាពាក្យដែលគួរប្រើ ដោយសារវាត្រឹមត្រង់តាមប្រភពរបស់ពាក្យ។ ស្តេចទ្រង់ប្រពាសព្រៃ។ ស្ដេចទ្រង់យាងចេញប្រពាសអស់ទាំងពួករាស្ដ្រ រទាសហែហមក្នុងព្រៃ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើពាក្យ «ប្រពាត» ក៏មិនខុសនោះដែរ ព្រោះវាជាការប្រើតាមទម្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com