ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ម្ញ៉ិកម្ញ៉ក់, ម្ង៉ិកម្ង៉ក់, ម្ញ៉ែម្ញ៉, ម៉ែ្យម្យ៉, ង៉ិកង៉ក់, ញ៉ិកញ៉ក់ មានន័យប្រហាក់ប្រហែលគ្នា
× ទោះបីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកពាក្យ «ម្ញ៉ិកម្ញ៉ក់, ម្ង៉ិកម្ង៉ក់, ម្ញ៉ែម្ញ៉, ម៉ែ្យម្យ៉, ង៉ិកង៉ក់, ញ៉ិកញ៉ក់» មក ពន្យល់ផ្សេងៗគ្នាក៏ដោយ ប៉ុន្តែពាក្យទាំងនេះ មានន័យប្រហាក់ប្រហែលគ្នា។
សារព័ត៌មានថ្មីៗ សូមលើកយកពាក្យនីមួយៗ មកពន្យល់ដូចខាងក្រោម៖
«ម្ញ៉ិកម្ញ៉ក់»៖ ដែលធ្វើឫកឬអាការញ៉ិកញ៉ក់។ ឫកម្ញ៉ិកម៉្ញក់; ធ្វើម្ញ៉ិកម្ញ៉ក់ ( ច្រើនតែស្រ្តី ) ។
«ម្ង៉ិកម៉្ងក់»៖ ដែលធ្វើឫកមាយាង៉ិកង៉ក់។ ឫកម្ង៉ិកម៉្ងក់, ធ្វើម្ង៉ិកម៉្ងក់ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។
«ម៉្យែម៉្យ» ( ពាក្យសាមញ្ញ)៖ ម្ញ៉ែម្ញ៉ដោយបញ្ចេញអាការកិរិយាម្ញ៉ិកម៉្ញក់ក្នុងលក្ខណៈមាយា។ វាចេះតែមកនិយាយម៉្យែម៉្យនាំឲ្យអផ្សុក រកតែធ្វើការអីពុំកើត ។
«ម្ញ៉ែម្ញ៉»៖ ដែលបញ្ចេញវាចាលាយដោយសូរឮញ៉ែវែងៗហាក់ដូចជាត្រអៀន ដោយអាការមាយាឬរំអុកឲ្យធ្វើម្ញ៉ែម៉្ញ ( ច្រើនតែស្រ្តី ឬកូនក្មេងតូច ) ។
«ង៉ិកង៉ក់»៖ ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ (ម្ញ៉ិកម្ញ៉ក់) ។ ដែលមានដំណើរញ៉ិកញ៉ក់។ ដើរង៉ិកង៉ក់, ធ្វើង៉ិកង៉ក់ ។
«ញ៉ិកញ៉ក់»៖ ដែលង៉ិកង៉ក់ រម៉េះរម៉ោះដោយអាការមាយា ( ច្រើននិយាយចំពោះតែស្រ្តី ឬកូនក្មេង )។ ដើរញ៉ិកញ៉ក់; ដំណើរញ៉ិកញ៉ក់, ឫកញ៉ិកញ៉ក់៕
© រក្សាសិទ្ធិដោយ thmeythmey.com