COVID-19
ជាតិ
កូវីដ៖ ឆ្លងអូមីក្រុង២៨នាក់បន្ថែម និងជាវិញ១៦នាក់ទៀត
23, Apr 2022 , 11:44 am        
រូបភាព
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៨នាក់បន្ថែម ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ហើយអ្នកជាសះស្បើយវិញ មាន១៦នាក់ទៀត ឯអ្នកស្លាប់ មិនមាននោះទេ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

 

គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ កម្ពុជា មានអ្នកជំងឺកូវីដ-១៩សរុបចំនួន ១៣៦ ២០០នាក់ អ្នកជាសះស្បើយវិញ មាន១៣២ ៨៩៦នាក់ អ្នកស្លាប់ មាន៣០៥៦នាក់។ អ្នកជំងឺកូវីដ-១៩ នៅសល់២៤៨នាក់ ដែលកំពុងស្ថិតក្នុងការសម្រាកព្យាបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com