ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នក​ត្រូវ​ព្យាបាល​និង​រស់នៅ​យ៉ាងម៉េច បើ​​ថ្លើមក្រិន​?
03, Oct 2023 , 10:59 pm        
រូបភាព
​ការ​ប្រាប់​ពី​រោគសញ្ញា និង​ប្រវត្តិ​ជំងឺ​ជាមួយនឹង​លទ្ធផល​នៃ​ការពិនិត្យ​លើ​រាងកាយ​របស់​គ្រូពេទ្យ​តែងតែ​គ្រប់គ្រាន់​សម្រាប់​កំណត់​លើ​ជំងឺ​ក្រិន​ថ្លើម​។ នៅ​ពេល​ចេញ​ជា​រោគវិនិច្ឆ័យ​ហើយ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​មើល​មុខងារ​ថ្លើម​មួយ ឬ​ច្រើន​ទៀត តាមរយៈ​ការ​បូម​ឈាម ដើម្បី​វាយតម្លៃ​លើ​ជំងឺថ្លើម និង​សុខភាព​សរីរាង្គ​ទាំងមូល​។​​ការថត CT Scan ឬ​អេកូ ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការវាយតម្លៃ​លើ​ការរីក​រាលដាល​នៃ​ជំងឺ​ថ្លើម ហើយ​គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​ធ្វើ​វិភាគ​កោសិកា​ថ្លើម និង​តេស្ត​ឈាម​ដើម្បី​រក​មើល​មូលហេតុ​នៃ​ជំងឺ​ក្រិន​ថ្លើម​របស់​អ្នក​។ ការវិភាគ​កោសិកា​ថ្លើម គេ​ត្រូវ​ប្រើ​ម្ជុល​ស្រួច​មួយ​ចាក់​បញ្ចូល​អោយ​ដល់​សាច់​ថ្លើម រួច​បូម​យក​ជាលិកា​របស់​សាច់​ថ្លើម​នោះ ដើម្បី​ផ្ញើរ​អោយ​មន្ទីរពិសោធន៍​ពិនិត្យ​។​

 
​តើ​ការព្យាបាល​ជំងឺ​ក្រិន​ថ្លើម​មាន​អ្វីខ្លះ​?
​មធ្យោបាយ​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​ដ៏​ល្អ​បំផុត​គឺ​ព្យាបាល​លើ​មូលហេតុ​របស់​វា ក្នុងនោះ​មានដូចជា ត្រូវ​លះបង់​អោយ​អស់​ការទទួល​ទាន​ស្រា ជំងឺ​រលាក​ថ្លើម​បង្កឡើង​ដោយ​វី​រ៉ុស ជំងឺ​តំណរ​ពូជ​មិនធម្មតា ករណី​របប​អាហារ ឬ​បរិស្ថាន​ជុំវិញខ្លួន​។ ជំងឺ​មួយ​ចំនួន​មិន​អាច​ព្យាបាល​អោយ​ជា​នោះទេ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​អាចជួយ​អោយ​ពួកគេ​កុំ​ធ្វើ​ទុក្ខ​ជំងឺ​ទៀត​បាន​។​
 
​​ការ​ប្រាប់​ពី​រោគសញ្ញា និង​ប្រវត្តិ​ជំងឺ​ជាមួយនឹង​លទ្ធផល​នៃ​ការពិនិត្យ​លើ​រាងកាយ​របស់​គ្រូពេទ្យ​តែងតែ​គ្រប់គ្រាន់​សម្រាប់​កំណត់​លើ​ជំងឺ​ក្រិន​ថ្លើម​។ នៅ​ពេល​ចេញ​ជា​រោគវិនិច្ឆ័យ​ហើយ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​មើល​មុខងារ​ថ្លើម​មួយ ឬ​ច្រើន​ទៀត តាមរយៈ​ការ​បូម​ឈាម ដើម្បី​វាយតម្លៃ​លើ​ជំងឺថ្លើម និង​សុខភាព​សរីរាង្គ​ទាំងមូល​។​
 
ក្រៅ​ពី​ការផ្អាក​ដំណើរការ​របស់​ជំងឺ​មួយ​រយៈ ការព្យាបាល​ជា​ទម្លាប់​ក៏​សម្តៅ​ទៅលើ​ការ​ប៉ះប៉ូវ​លើ​ផលវិបាក​របស់​វា​ដែរ ដូចជា ការ​ហូរ​ឈាម​ក្នុង​ពោះ​ដែល​អាច​បង្ក​ជា​ពិការភាព ឬ​គំរាម​គំហែង​ដល់​ជីវិត​បាន​។​
 
​ប្រសិន​បើ​ជំងឺ​ក្រិន​ថ្លើម​របស់​អ្នកបង្ក​ឡើង​ដោយ​ការ​ផឹកស្រា អ្នក​ត្រូវ​តែ​ឈប់​ជា​ដាច់ខាត​។ ប្រសិនបើ​នៅ​តែ​បន្តទៀត ឱកាស​នៃ​ការ​រស់​បាន​ច្រើន​ជាង ៥​ឆ្នាំ មិន​ដល់ ៤០​ភាគរយ​ផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​ឈប់​ផឹក​តែម្តង ឱកាស​នោះ​នឹង​កើនឡើង​រហូត​ដល់ ៦០ ទៅ​៧០​ភាគរយ​។​
 
​ការឈប់​ផឹកស្រា​ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែរ​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ដោយសារ​ស្រា និង​ជំងឺ Alcohol-induced Fatty Liver នៅតាម​ផ្ទះ​។ ជំងឺ​ទាំងពីរ​នេះ​តែងតែ​ជា​ទៅ​វិញ​បាន​នៅ​ពេល​អ្នកជំងឺ​ឈប់​ផឹកស្រា​រហូតដល់​ថ្លើម​ជា​បាន​គ្រប់គ្រាន់​វិញ​។ ការព្យាបាល​ជំងឺ​ក្រិន​ថ្លើម​ដែល​បង្កឡើង​ដោយ​ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ​បង្កដោយ​វី​រ៉ុស ត្រូវតែ​សម្រាក​អោយបាន​ច្រើន ញ៉ាំ​អាហារ​អោយ​គ្រប់គ្រាន់ និង​ប្រើ​ថ្នាំ Interferon ។ ថ្នាំ Interferon ច្រើន​តែ​ប្រើ​ផ្សំគ្នា​ជាមួយនឹង​ថ្នាំ​ប្រឆាំងនឹង​វី​រ៉ុស​មួយ​ប្រភេទ​ឈ្មោះថា Ribavirin ដែល​អាច​ធ្វើ​អោយ​ឱកាស​នៃ​ការ​ជាសះស្បើយ​កាន់តែ​ខ្ពស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺ​រលាក​ថ្លើម​មួយចំនួន​មិន​អាច​ព្យាបាល​ជា​ឡើយ​។​
 
​ចំពោះ​ជំងឺ​ក្រិន​ថ្លើម​ធ្ងន់ធ្ងរ​ប្រហែលជា​ទាមទារ​អោយ​មាន​ការ​ផ្សាំ​ថ្លើម​ថ្មី​មួយទៀត​ដែរ​។ ការ​ផ្សាំ​ថ្លើម​ថ្មី​មិន​សាក​សម​សម្រាប់​មនុស្ស ចាស់​ពេក ក្មេង​ពេក ឬ​ឈឺ​ច្រើន​ពេក​ទេ​។ អ្នកជំងឺ​ក្រិន​ថ្លើម​ដោយសារតែ​ការ​ផឹកស្រា​ត្រូវតែ​បន្ត​នូវ​ការឈប់​ផឹកស្រា​អោយ​បាន​យូរ​មុនពេល​ធ្វើ​ការវះកាត់​ដូរ​ថ្លើម​ថ្មី​។ ជាទូទៅ​គ្រូពេទ្យ​តែងតែ​មាន​ការស្ទាក់ស្ទើរ​ចំពោះ​ការ​ផ្សាំ​ថ្លើម​ថ្មី​ណាស់​នៅពេល​អ្នកជំងឺ​ចេះតែ​ទទូច​ធ្វើ​។​
 
​ជាមួយនឹង​ទម្រ​ង​សំខាន់ៗ​ទាំងឡាយ​នៃ​ការវះកាត់ ការវះកាត់​ផ្សាំ​ថ្លើម​ថ្មី​អាច​ជា​ការប្រឈមមុខ​ច្រើន​។ ថ្លើម​ថ្មី​ប្រហែលជា​មិន​មាន​មុខងារ​ល្អ​ត្រឹមត្រូវ ឬ​រាងកាយ​របស់​យើង​មិន​ព្រម​ទទួលយក​វា​។ វា​ក៏​ជា​ភាព​គ្រោះថ្នាក់​មួយ​ដែរ ដែល​មាន​ការបង្ក​រោគ​ក្រោយ​ពី​វះកាត់​រួច​។ នៅ​សហរដ្ឋអាមេរិក មាន​ប្រជាជន​វះកាត់​ប្តូរ​ថ្លើម​ថ្មី​ប្រហែលជា ៦០០០​នាក់​។ ចំពោះ​អត្រា​នៃ​ការ​រ​ស់មានជាតិ​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយសារ​តែ​ថ្នាំ​បង្ការ​ការបង្ក​រោគ និង​ថ្នាំ​ទប់​កុំអោយ​រាងកាយ​មិន​ទទួលយក​សរីរាង្គ​នោះ​។ អ្នកជំងឺ​វះកាត់​ដូរ​ថ្លើម​នៅតែ​អាច​រស់នៅ​បាន ៥​ឆ្នាំ​ទៅ​មុខ​ទៀត រហូតដល់ ច្រើនជាង ៨០%​ឯណោះ​ក្រោយពី​វះកាត់​រួច​។​
 
​អាហារ​មាន​ជីវជាតិ​ល្អ​ច្រើន​តែ​ដែរ​តួរ​នាទី​ដ៏​សំខាន់​សម្រាប់​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​។ ទោះបីជា​ផ្នែក​ជាច្រើន​នៃ​ថ្លើម​ទៅ​ជា​មាន​សន្លាក់​ដែល​មិន​អាច​វិល​មក​ដូចដើម​វិញ​នោះ ការទទួល​របប​អាហារ​មាន​តុល្យភាព​ដែលមាន​ផ្លែឈើ បន្លែ គ្រាប់​ធុញ្ញ​ជាតិ ទឹកដោះគោ និង​ប្រូតេអ៊ីន​ច្រើន​អាច​ជួយ​អោយ​កោសិការ​ក្នុង​កន្លែង​មិន​ប៉ះពាល់​កើត​ដុះ​ច្រើន​វិញ​។ មនុស្ស​វ័យ​កណ្តាល​ដែល​មាន​ជំងឺ​ត្រូវតែ​តាមដាន​ពី​ការ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​របស់ខ្លួន ព្រោះ​ប្រូតេអ៊ីន​តិចពេក​អាចអោយ​កោសិការ​ដុះ​យឺត ហើយ​បើ​ច្រើនពេក​វិញ អាច​អោយ​ចំនួន​អាម៉ូញ៉ាក់​កើនឡើង​ច្រើន​ក្នុង​ចរន្តឈាម ដែល​អាច​អោយ​ផ្លូវចិត្ត​មាន​បញ្ហា​បាន​។​
 
​ដោយសារ​តែ​ថ្លើម​ត្រូវការ​ច្រោះ និង​បន្សុទ្ធ​សារធាតុ​ជាច្រើន​ដែល​មាន​ក្នុង​រាងកាយ ធ្វើអោយ​អ្នកជំងឺ​ក្រិន​ថ្លើម​ច្រើន​តែ​ស្វែងរក​សេវា​ជួយសង្គ្រោះ​ខាង​សុខភាព​មុន​ពេល​ប្រើ​ថ្នាំ​វីតាមីន​កម្រិត​ធំ ឬ​អាហារ​បំប៉ន​ផ្សេងៗ​។ អ្នកជំងឺ​ក្រិន​ថ្លើម​ក៏​គួរតែ​ចៀសវាង​នូវ​ការទទួល​ខ្យង​ឆៅ​ដែល​ពេល​ខ្លះ​យក​មក​ពី​ទឹក​ដែល​មាន​ការបំពុល និង​មាន​មេរោគ​ជាច្រើន​អាច​អោយ​កើត​ជា​ជំងឺ​រលាក​ថ្លើម ឬ​ជំងឺ​ផ្សេងៗ​ទៀត​បាន​។​
 
​ជំងឺ​ក្រិន​ថ្លើម​អាច​ទៅ​ជា​មហារីក​បាន ដូច្នេះ​ការពិនិត្យ​រក​សញ្ញា​របស់វា​គួរតែ​ធ្វើ​ជាមួយ​នឹង​ការថត​អេកូ​ជា​រៀងរាល់ ១២​ខែម្តង​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com