ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បន្លែ​ដែល​ជួយ​ដល់​ការចងចាំ
25, Apr 2022 , 6:59 am        
រូបភាព
តើ​អ្នក​ដែល​ធ្លាប់​មាន​ការ​ភ្លេចភ្លាំង​ដែរឬទេ​? តើ​អ្នក​មាន​ការ​ពិបាក​រក​នឹក​ក្នុង​ការ​និយាយប្រាប់​អ្វី​មួយ​ទៅ​ដល់​អ្នកដទៃ​ដែរ​ទេ​?



មាន​មនុស្ស​មួយចំនួន មានការ​ភ្លេចមុខភ្លេចក្រោយ ហើយ​ពេល​ខ្លះ​សូម្បី​តែ​ឈ្មោះ​មិត្តភក្តិ​ជិតស្និទ្ឋ​របស់​ពួកគេ ក៍​គេ​ភ្លេច​ដែរ​។តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​មួយចំនួន​ធំ​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​ ​ជារឿយៗ​តែងតែ​មាន​បញ្ហា​លើ​ការចង់ចាំ​។  ក្នុង​វ័យ​នេះដែរ ប្រពន្ឋ័​ចងចាំ​នៅ​ក្នុង​ខួរក្បាល​ចាប់ផ្តើ​មានការ​ចុះខ្សោយ​​ដែល​បណ្តាល់ឪ្យ​យើង​ពុំ​សូវ​មាន​ការចង​ចាំ​បាន​ល្អ​។
 
មនុស្ស​មួយចំនួន​បាន​មាន​ការបារ​ម្មណ៍​ចំពេ​ាះ​បញ្ហា​ភ្លេចភ្លាំង​នេះ ខណ​:​ពេលដែល​ពួកគេ​មាន​វ័យ​កាន់តែ​ច្រើន​ទៅៗ​។​ដូច្នេះ​តើ​មាន​វិធី​ណាខ្លះ ក្នុងការ​កែកុន ឬ​ក៍​បង្កើន​ការ​ចាំ​ចង់បាន​ដែរ​ទេ​? អាហារ​ដែល​ល្អ​សំរាប់​សុខភាព និង​បង្កើន​ការចងចាំ​មានដូចជា ប្រភេទ​ផ្លែឈើៈ ទំពាំងបាយជូរ​ក្រៀម ផ្លែ​បេរី​ខៀវ (blueberries) និង​ស្ត្ររ​បឺរី​ជាដើម​។
 
សំរាប់​បន្លែ​មាន​: ស្ពៃ​រួញ ស្ពៃ​ខ្មៅ ននោង ស្ពៃ​ក្តោប និង​ប្រភេទ​បន្លែ​បៃតង​ផ្សេងៗ​ទៀត  រី​ឯ​ប្រភេទ​គ្រឿងទេស​ជា​ជី​មាន​: ម្រះព្រៅ ម្អម និង​មាន​ប្រភេទ​ជី​ដទៃទៀត ដែល​គ្រឿង​ទាំងអស់នេះ អ្នក​គួរតែ​ប្រើប្រាស់​ក្នុង​ម្ហូបអាហារ​ឪ្យ​បាន​ញឹកញាប់​ក្រៅពី​អាហារ​ទាំងអស់នេះ ល្មៀត​ក៍​ជា​គ្រឿងទេស​ដែល​ជំនួយ​ដល់​ការចងចាំ​ខ្លាំង​ដែរ​។ ប្រសិន​ជា​អ្នក​ចូលចិត្ត​ញាំ​សម្លរ​ការី វា​ជា​ការល្អ​ព្រោះ​ក្នុង​សម្លរ​ការី​តែងតែ​មាន​បង់​ល្មៀត​។ ល្មៀត​នេះ​ត្រូវបាន​គេ​ដឹងថា ជា​សារធាតុ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​និង​រលាក​នៅ​ក្នុង​ខួរក្បាល​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com