ជាតិ
បាក់ឌុប
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ជួបសិស្សនិទ្ទេសA ឆ្នាំ២០២១ នៅខែឧសភា
27, Apr 2022 , 4:09 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន សម្រេចជួបសិស្សនិទ្ទេស A ឆ្នាំ២០២១ នៅថ្ងៃទី៣ ឧសភា ខាងមុខ ក្រោយពីឃើញស្ថានភាពជំងឺកូវីដ-១៩ ថមថយជាលំដាប់។ នេះបើតាមសម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។


 
សម្ដេច ហ៊ុន សែន ត្រូវជួបសិស្សនិទ្ទេស A នៅថ្ងៃទី២៨ កម្ភៈ កន្លងមក ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង វាយលុកក្នុងរាជធានីភ្នំពេញខ្លាំងពេក ទើបសម្ដេច សម្រេចលើកពេលវិញ។ ដោយសារមើលឃើញស្ថានភាពកូវីដ-១៩ មានសភាពធូរស្រាលវិញនេះ ទើបសម្ដេច សម្រេចរៀបចំការជួបសិស្សនិទ្ទេស  A ជាថ្មី ដើម្បីលើកទឹកចិត្តដល់ពួកគេ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏មើលឃើញពីភាពវិជ្ជមាននៃការសិក្សាតាមអនឡាញ អំឡុងពេលវិបត្តិកូវីដ-១៩ ដែរ ខណៈដែលសិស្សនិទ្ទេស A ជាប់ច្រើនជាងឆ្នាំមុនៗ។
 
លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន១ ៧៥៣នាក់៕
 

Tag:
 COVID-19
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com