ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​វីតាមីន​អាចជួយ​ការពារ​ការ​គាំងបេះដូង​បាន​ដែរឬទេ​?
07, Sep 2022 , 6:59 am        
រូបភាព
វា​មិន​ប្រាកដ​នោះ​ទេ​ដែល​ថា​តើ​ការប្រើ​វីតាមីន​អាច​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​បេះដូង ឬ​មាន​ការ​គាំងបេះដូង​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, មិន​មាន​បញ្ហា​ថា​តើ​ប្រភេទ​នៃ​វីតាមីន​អ្វី​ដែល​អ្នក​ប្រើប្រាស់​នោះ​ទេ​, វីតាមីន​នឹងមិន​ការពារ​ការវិវត្ត​ទៅ​ជំងឺ​បេះដូង​ប្រសិនបើ​អ្នក​មិន​ពិនិត្យមើល​កត្តា​ហានិភ័យ​ដទៃទៀត​ដូចជា កង្វះ​ចំណីអាហារ​, កង្វះ​ការធ្វើ​លំ​ហាត់ប្រាណ​, ជក់បារី​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ និង​ជំងឺ​ទឹកនោម​ផ្អែម​។​​អ្នកស្រាវជ្រាវ​មួយចំនួន​បានគិត​ថា វីតាមីន​មួយចំនួន​ដូចជា វីតាមីន C និង​វីតាមីន E, អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះ​ដូង​បាន​។ វីតាមីន​ទាំងនោះ​អាច​ជួយ​ការពារ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ពី​ការកកើត​ទៅជា​ដុំ​ដែល​អាច​ធ្វើអោយ​សរសៃឈាម​អារទែ​បេះដូង​រួម​តូច​។ សម្មតិកម្ម​នៃ​អត្ថប្រយោជន៍​ទាំងនោះ​គឺ​មាន​កម្រិត​, ហើយ​សមាគមន៍​បេះដូង​អាមេរិក​មិន​បាន​ណែនាំ​អោយ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C និង​វីតាមីន E ជា​មធ្យោបាយ​ដើម្បី​ការពារ​ជំងឺ​បេះដូង​នោះ​ទេ​។​

 
 
​វីតាមីន​ដទៃទៀត​ដែល​អាច​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​សុខភាព​បេះដូង​គឺ​វីតាមីន D​។ វា​ភស្តុតាង​មួយចំនួន​បង្ហាញ​ថា វីតាមីន D ផ្តល់​ភាព​ប្រសើរ​ឡើង​នៃ​សុខ​ភាព​នៃ​សរសៃឈាម ប៉ុន្តែ​មិន​ទាន់​មាន​ការសន្និដ្ឋាន​រួម​នៅ​ឡើយ​។ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​កម្រិត​នៃ​វីតាមីន D របស់​អ្នក​។​
 
 
​វីតាមីន​អាចជា​ជម្រើស​មួយ​សម្រាប់​មនុស្ស​មួយចំនួន​, ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ពី​ចំណីអាហារ​របស់​អ្នក​។ ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវការ​ថ្នាំ​គ្រាប់​វីតាមីន​នោះ​ទេ​ពីព្រោះ​ពួកគេ​ទទួលបាន​សារធាតុចិញ្ចឹម​ដែល​ពួកគេ​ត្រូវការ​ពី​ចំណីអាហារ​។ ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​សារធាតុចិញ្ចឹម និង​ចំណី​អាហារ​របស់​អ្នក​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ថា​តើ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ជាប្រចាំ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ឬ​យ៉ាងណា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com