ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ប្រាប់ពាណិជ្ជករដែលចង់នាំផលិផលចូលទីផ្សារកូរ៉េ ចូលរួមពិព័រណ៍សេអ៊ូល២០២២
07, May 2022 , 4:46 pm        
រូបភាព
(លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម) រូបថត ៖ MOC
(លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម) រូបថត ៖ MOC
ដោយ ៖ ធន់ សេងហុង 
 
សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) នឹងរៀបចំពិព័រណ៍“ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ” ក្រោមប្រធានបទ  “ត្រឡប់មកធ្វើជំនួញវិញ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនាខាងមុខនេះ។ ទីតាំងរៀបចំពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។


 
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ខែឧសភា បានជូនដំណឹងទៅដល់អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស ដែលចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួន ក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួម ក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ ត្រូវទាក់ទងទៅក្រសួងពាណិជ្ជកម្ម និងអ្នករៀបចំព្រឹត្តិការណ៍ពិរព័ណ៌នេះ។
 
បើតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍គឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញ សកម្មភាពទីផ្សារនាំចូលរបស់កូរ៉េ បន្ទាប់ពីវិបត្តិកូវីដ-១៩ និងបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេស ទៅកាន់ទីផ្សារកូរ៉េ។ ព្រឹត្តិការណ៍នេះ គឺជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។
 
ប្រសិនបើម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួន ក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល [email protected] ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ទៅកាន់មន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]
 
 

Tag:
 ពិព័រណ៍
  កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com