ជាតិ
សង្គមជាតិ
អ្នកស្រាវជ្រាវរុក្ខជាតិកម្រកម្ពុជា ស្នើឱ្យអ្នកចែករំលែកអត្ថបទស្រាវជ្រាវខ្លួន ផ្តល់ប្រភពដើមដល់ម្ចាស់ស្នាដៃ 
លោក សុខ វិជ្ចា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា។ រូបភាពផ្តល់ឱ្យ
×![]()
ការចម្លងស្នាដៃទាំងស្រុង ដោយផ្នែកណាមួយរបស់បុគ្គលណាម្នាក់ទៅផ្សព្វផ្សាយជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនផ្តល់ប្រភពទៅដល់ម្ចាស់ដើម តែងកើតឡើងជារឿយៗនៅកម្ពុជា។ ការណ៍នេះបានធ្វើឱ្យម្ចាស់ស្នាដៃមិនសប្បាយចិត្ត ហើយបង្ហាញពីកង្វះក្រមសីលធម៌ វិជ្ជាជីវៈនៅក្នុងសង្គម។
លោក សុខ វិជ្ចា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ អ្នកស្រាវជ្រាវរូបនេះ កើតក្តីទោមនស្ស ចំពោះករណីចម្លងអត្ថបទស្រាវជ្រាវរបស់ខ្លួន ដោយគេមិនបានបញ្ជាក់ប្រភពដើម។

ដើមក្រចេះ រូបភាពពីហ្វេសប៊ុក លោក សុខ វិជ្ចា
សម្រាប់លោក សុខ វិជ្ចា ដ្បិតជាការដកស្រង់ផ្នែកខ្លះទៅផ្សាយ ហើយវាក៏ជាផ្នែកមួយនៃការចែករំលែកចំណេះដឹងនៅក្នុងសង្គម ប៉ុន្តែលោក វិជ្ចា ក៏ចង់ឱ្យវប្បធម៌ចែករំលែកចំណេះដឹងអាចធ្វើទៅបាន ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈដែរ។ លោក វិជ្ចា ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «សម្រាប់ខ្ញុំនេះជាករណីទី១ ដែលគេចម្លងស្នាដៃអត់ដាក់ប្រភព។ បើមានករណីហ្នឹងបន្តបន្ទាប់ទៀត ខ្ញុំនឹងជូនដំណឹងទៅម្ចាស់ផេក ដែលបានចម្លងហ្នឹង។ បើគេនៅតែអត់មានចំណាត់ការទេ ខ្ញុំក៏នឹងដាក់ពាក្យប្ដឹងសុំកម្មសិទ្ធិបញ្ញាដើមរបស់ខ្ញុំ»។

ផ្កាក្រចេះ រូបភាពពីហ្វេសប៊ុក លោក សុខ វិជ្ចា
បើតាមលោក សុខ វិជ្ចា កាលពីដើមខែមីនា លោក បានបង្ហោះអត្ថបទស្រាវជ្រាវពីម្សៅក្រអូប ក្រចេះចួងចន្ទន៍ លើគណនីហ្វេសប៊ុកខ្លួនឈ្មោះ Vichea Sok និងទំព័រហ្វេសប៊ុក«ជីវចម្រុះនៃប្រទេសកម្ពុជា»។ ប្រមាណ២ខែក្រោយមក អត្ថបទស្រាវជ្រាវពីនោះ ត្រូវបានគេចម្លងខ្លឹមសារខ្លះទៅផ្សព្វផ្សាយ ដោយមិនបញ្ជាក់ប្រភពដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com