ជាតិ
ទេសភាពតំបន់រ៉ាមសារស្ទឹងត្រែង និងការបាក់រលំដើមឈើ
10, May 2022 , 8:59 pm        
រូបភាព
លោក អាលេន បាស៊ីស អ្នកអាកាសធាតុវិទ្យា មកពីសហរដ្ឋអាម៉េរិក កំពុងត្រួតពិនិត្យស្ថានភាពនៃការបាក់រលំដើមឈើ នៅក្នុងតំបន់រ៉ាមសារ ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា USAID Wonders of the Mekong
លោក អាលេន បាស៊ីស អ្នកអាកាសធាតុវិទ្យា មកពីសហរដ្ឋអាម៉េរិក កំពុងត្រួតពិនិត្យស្ថានភាពនៃការបាក់រលំដើមឈើ នៅក្នុងតំបន់រ៉ាមសារ ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា USAID Wonders of the Mekong
ដោយ:
ទឹកទន្លេមេគង្គហូរចេញពីព្រំដែនឡាវ ឆ្លងកាត់ក្រុងស្ទឹងត្រែង នៃប្រទេសកម្ពុជា បង្កើតបានជាទស្សនីភាពធម្មជាតិដ៏ស្រស់ស្អាត ប្រវែង៤០គីឡូម៉ែត្រ បានទាក់ទាញអ្នកទេសចរដែលស្រឡាញ់ ចូលចិត្តធម្មជាតិ។ ថ្មប៉ប្រះទឹក ទឹកជួរ​ អន្លង់ទឹកជ្រៅ ប្រជុំកោះ និងតំបន់លិចទឹកដ៏ធំ ពោរពេញទៅដោយដើមឈើ ​បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យមួយ។

 

ស្ថានភាពនៃការបាក់រលំដើមឈើ នៅក្នុងតំបន់រ៉ាមសារ ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា USAID Wonders of the Mekong
 
ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០០ មក ប្រជាជនរស់នៅក្នុងតំបន់ បានសង្កេតឃើញថា មានដើមឈើធំៗ ជាច្រើនដួលរលំជាបន្តបន្ទាប់។ ដោយឡែកពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ សន្ទុះនៃបាតុភូតនេះ បានកើនឡើងយ៉ាងឆាប់រហ័ស។ 
 
សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែមអំពីមូលហេតុដែលដើមឈើធំៗ ទាំងនេះដួលរលំ និងផលប៉ះពាល់ ដែលបណ្ដាលមកពីការបាត់បង់ដើមឈើ ទៅលើប្រព័ន្ធអេកូឡូស៊ីជុំវិញនោះ៖
 
 

ទិដ្ឋភាពនៃដើមឈើងាប់ នៅក្នុងតំបន់រ៉ាមសារ ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា USAID Wonders of the Mekong
 
សូមចែករំលែកវីដេអូនេះនិងតាមដាននូវការផ្សព្វផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមអំពីទន្លេមេគង្គ និងព្រៃលិចទឹក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com