ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រីមានផ្ទៃពោះអាចងូតទឹកក្តៅឧណ្ណៗបានទេ? 
×![]()
ការងូតទឹកក្តៅ ឬត្រាំខ្លួនក្នុងទឹកក្តៅឧណ្ណៗ អាចធ្វើទៅបាននៅពេលដែលខ្លួនរបស់អ្នកកំពុងតែមានអារម្មណ៍ថារម៉ាស់ និងឈឺចាប់នៅពេលមានផ្ទៃពោះ។វាជារឿងល្អបំផុតដើម្បីជៀសវាងការក្លាយជាឡើងកម្តៅ។ ការកើនឡើងសីតុណ្ហភាពនៃខ្លួនប្រាណលើសពី២៨,៩អង្សាសេ បង្កើនហានិភ័យនៃការមានកូនមិនគ្រប់លក្ខណៈ ជាពិសេសនៅក្នុងត្រីមាសទី១ និងការខ្វះជាតិទឹកក៏អាចកើតមាននៅពេលក្រោយផងដែរ។
ដូចនេះព្យាយាមកំណត់ពីសកម្មភាពដែលអាចធ្វើអោយកើនឡើងសីតុណ្ហភាពក្នុងខ្លួនដូចជាៈ
- នៅក្នុងបន្ទប់សូណា
- ត្រាំក្នុងទឹកក្តៅ ឬងូតទឹកក្តៅយូរ
- ក្លាយជាក្តៅពេកនៅពេលដែលនៅក្រៅអាកាសធាតុក្តៅ ឬនៅពេលធ្វើលំហាត់ប្រាណ
ជំនួសអោយការត្រៅក្នុងទឹកក្តៅ ឬក្នុងបន្ទប់សូណា, សូមសាកល្បងត្រាំនៅក្នុងទឹកត្រជាក់វិញ ឬសាកល្បងត្រាំក្នុងទឹកក្តៅអ៊ុនៗ។ សូមប្រាកដថាអ្នកបានផឹកទឹកគ្រប់គ្រាន់ និងបានសម្រាកពីការងារដែលបានធ្វើដែលមិនធ្វើអោយអ្នកក្តៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com