ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភេសជ្ជៈ​៩​ប្រភេទ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង
26, May 2022 , 11:29 pm        
រូបភាព
ជំងឺ​គាំងបេះដូង គឺ​ជា​ជំងឺ​គ្រោះថ្នាក់​ម្យ៉ាង ដែល​អាច​គំរាមកំហែង ដល់​អាយុជីវិត​យើង​បាន​។ ក្រៅ​ពី​ការ ថែរក្សា​សុខភាព​អោយបាន​ល្អ ដោយ​រក្សា​ទម្លាប់​នៃ​ការ​ហាត់ប្រាណ និង ទទួលទាន​របប​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព យើង​ក៏​មាន​ផងដែរ​នូវ​វិធានការណ៍ ក្នុង​ការបង្ការ​វា ។ក្នុងនោះ គេ​ជឿ​ថា មាន​ភេសជ្ជៈ​៩​ប្រភេទ ដែល​អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​នូវ អត្រា​ប្រឈម​នឹង​ជំងឺ​គាំង​បេះ​ដូង​នេះ​បានផងដែរ​។ ភេ​ស​ជ្ជៈ​ទាំងនោះ រួមមាន​ដូចជា​៖

 
១.​ទឹក​
​ទឹក​គឺជា ភេសជ្ជៈ​ដ៏​ល្អឥតខ្ចោះ​ម្យ៉ាង ដោយសារតែ​មាន​កាឡូរី​ក្នុង​កម្រិត​សូន្យ និង ជួយ​បំពេញ​ជាតិ​ទឹក ក្នុង​រាងកាយ​អ្នក បាន​១០០​ភាគរយ​។ អ្នក​គួរ ធ្វើការ​កំណត់​គោលដៅ ក្នុង​ការផឹក​ទឹក​អោយបាន ពី ៦ ទៅ ៨​កែវ ក្នុង​មួយ​ថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ទឹកសាប​ធម្មតា នោះ​អ្នក អាច​ធ្វើការ​បន្ថែម​នូវ ក្រូចឆ្មារ ឬ ទឹកឃ្មុំ​បន្តិច ចូលទៅ​ក្នុង​នោះ ។
 
២. ទឹកដោះគោ​
​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ ទឹក​សណ្តែក ក៏​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដែល​អាច ផ្តល់​អោយ​អ្នកនូវ​សុខភាព​ល្អ​បាន​ផង​ដែរ ទន្ទឹមនឹងនេះ វា​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ អ្នក​ដែល​មិន​បាន​ទទួល ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ដូច្នេះ ទឹកដោះគោ​មួយ​កែវ ពិតជា​មាន​គុណសម្បត្តិ​ចំពោះ សុខភាព​របស់​យើង​រាល់គ្នា​។ ប្រសិនបើ​អ្នក ជ្រើសរើស​យក​ទឹក​សណ្តែក នោះ​អ្នក​គួរ​ស្វែងរក​ប្រភេទ​ណា  ដែល​មាន​ផ្ទុក​បន្ថែម​នូវ​ជាតិ​កាល់ស្យូម ក្នុង​នោះ​ផង​ដែរ​។ អ្នក​អាច​ជ្រើសរើស យក​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប ប្រសិនបើ​អ្នក​កំពុង តែ​ព្យាយាម​សម្រក​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល នៅក្នុង​រាងកាយ​។​
 
៣. ទឹក​ផ្លែឈើ​ប្រអប់ ឬ ទឹក​ផ្លែឈើ​ក្រឡុក​
​នៅពេលដែល អ្នកសម្រេចចិត្ត ទទួលទាន​ទឹក​ផ្លែឈើ​ប្រអប់ នោះ​អ្នក​គួរ​ជ្រើសរើស​យក ទឹក​ផ្លែឈើ​ធម្មជាតិ​ស្រស់​សុទ្ធ ដែល​គ្មាន​បន្ថែម​ជាតិ​ស្ករ​។ 
 
៤. ទឹកតែ​
​ទឹកតែ​ត្រូវបាន​គេ​ជឿ​ថា វា​អាច​ជួយ​កាត់បន្ថយ​នូវ​ការ​ប្រឈម​គ្រោះថ្នាក់​ទៅ​នឹង​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ជំងឺមហារីក​មួយចំនួន និង ជំងឺ​បេះដូង​បាន​ផង​ដែរ​។ តាម​ការសិក្សា​ស្រាវជ្រាវ បាន​រកឃើញថា អ្នក​ដែល​បាន​ផឹក​ទឹកតែ ប្រមាណ​៣​កែវ ក្នុង​មួយ​ថ្ងៃ គឺ​អាច​បន្ថយ​នូវ អត្រា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​នេះ បាន​ដល់ ១១​ភាគរយ​។​
 
៥. ភេសជ្ជៈ​សម្រាប់​អ្នក​ហាត់​កីឡា​
 
​ភេសជ្ជៈ​បំប៉នកម្លាំង សម្រាប់​កីឡាករ គឺ​មាន​ជាតិ​កាឡូរី​ទាប ជាង​ទឹក​ផ្លែឈើ ឬ ទឹក​សូ​ដា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ពួកវា មិន​មាន​សារធាតុ​បំប៉ន​ចិញ្ចឹម​គ្រប់គ្រាន់​ដូចជា ទឹក​ផ្លែឈើ ឬ ទឹកដោះគោ​នោះទេ ។ ដូចនេះ  ទឹកសាប​ធម្មតា គឺ​នៅតែ​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក ក្នុងការ​បង្គ្រប់​ជាតិ​ទឹក ក្នុង​រាងកាយ មកវិញ ប្រសិនបើ​អ្នក ធ្វើ​សកម្មភាព​ហាត់ប្រាណ តិច​ជាង​រយៈពេល ៦០​នាទី​នោះ​។​
 
៦.​កាហ្វេ​
​កាហ្វេ ត្រូវបាន​គេ​អោយ​ចំណាត់ថ្នាក់ ថា​ជា​ភេសជ្ជៈ​ផ្តល់​ថាមពល​ដល់​បេះដូង ប៉ុន្តែ​ប្រសិនបើ​វា ត្រូវ​បាន​បន្ថែម​ជា​មួយ​ជាតិ​ក្រែម ឬ ស្ករ នោះ​វា​នឹង ផ្តល់​ផល​អាក្រក់​ដល់​របប​អាហារ​របស់​អ្នក​វិញ​។ កាហ្វេ ដែល​មាន​ជាតិ​ក្រែម អាច​មាន​ផ្ទុក​កា​ឡូរី ត្រឹម​ចន្លោះ​ពី ៣០០ ទៅ ៥០០​កា​ឡូរី គឺ​អាស្រ័យ​ទៅ តាម​ជម្រើស​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​មាន​នូវ​ប្រភេទ កាហ្វេ​ដែលមាន​ជាតិ​កាឡូរី​ទាប ដែលមាន​ដាក់លក់​នៅតាម​ទីផ្សារ ដូចជា​ប្រភេទ​កាហ្វេ​ខ្មៅ​សុទ្ធ​ជា​ដើម ។​
 
៧. ស្រា​
​ជារឿយៗ ស្រា​ត្រូវបាន​គេ​ប៉ាន់ប្រមាណ ថា​វា​ជា​ប្រភព​នៃ​កា​ឡូរី​។ សហព័ន្ធ​អ្នក​ទទួល​ទាន​ស្រា​នៅក្នុង​ប្រទេស​អាមេរិក បាន​បង្កើត​នូវ តារាង​ដែល​បង្ហាញ​ពី​ការផ្ទុក​នូវ​ជាតិ​កាឡូរី នៅក្នុង​ស្រា​ជាច្រើន ប្រភេទ ដែលមាន​ដាក់លក់​នៅតាម​ទីផ្សារ​នានា​។​អ្នក​ក៏ត្រូវ ពិចារណា​ផង​ដែរ នូវ គ្រឿង​បន្ថែម ដែល​អ្នក​នឹង​ត្រូវ​ប្រើ​ជាមួយ​វា ព្រោះ​ថា​វា​អាច​នឹង​បន្ថែម ឬ ធ្វើ​អោយ​ជាតិ​កាឡូរី​នៅក្នុង​កើនឡើង​ពី​រដង បាន​ថែម​ទៀត ។​
 
៨. ភេសជ្ជៈ​ប៉ូវ​កម្លាំង​
​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ជា​ការពិត​បា​គិតថា អ្នក​ដែល​ផឹកទឹក​សូ​ដា គឺ​ហាក់​នឹង កាត់បន្ថយ​នូវ ការទទួលយក​នូវ សារជាតិ​បំប៉ន​សំខាន់ៗ ដូចជា​វីតាមីន​C វីតាមីន​A, folate  ម៉ាញ៉េ​ស្យូម និង កាល់ស្យូម ។ វា​ជា​ការល្អ​បំផុត ប្រសិនបើ​អ្នក​អាច​ចៀសវាង​បាន​ពី ភេសជ្ជៈ​ទាំងនេះ តាម​ដែល​អាច​ធ្វើបាន ព្រោះថា ភេសជ្ជៈ ដែល​មាន​ជាតិ​ស្ករ ប្រមាណ​ជា​១០​ស្លាបព្រា​កាហ្វេ ក្នុង​មួយ​កំប៉ុង គឺ​អាច​នឹង​បង្ហាញ​យ៉ាងច្បាស់​ថា វា​ពិត​ជ​ផ្តល់​ផល​រំខាន ដល់​សុខភាព​របស់​អ្នក​បាន​។​
 
៩. ទឹក​សូ​ដា​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​
​ប្រសិនបើ​អ្នក មានបំណង​ក្នុងការ​សម្រក​ទម្ងន់ នោះ​ភេសជ្ជៈ​ប្រភេទ​នេះ គឺជា​ជម្រើស​ដ៏​សាក​សម តែ​ទោះជា​យ៉ាងណាក្តី អ្នក​គួរ​ធ្វើការ​ទទួលទាន​វា ក្នុង​បរិមាណ​មួយ​សមស្រប ( ១​ដង ក្នុង​មួយ​សប្តាហ៍​) តាម​ដែល​ជាតិ​ស្ករ​សិប្បនិម្មិត​ទាំងនេះ គឺ​ពិតជា​មិនល្អ ចំពោះ​សុខភាព​ជា​ទូទៅ​របស់​អ្នក​ឡើយ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com