ជាតិ
«ពើងតាខុ ឬពើងជ្រួញ» ទីទេសចរណ៍លាក់ខ្លួន នៅខ្នងភ្នំគូលែន
28, May 2022 , 11:00 pm        
រូបភាព
សៀមរាប៖ «ពើងតាខុ ឬពើងជ្រួញ» ជាទីតាំងទេសចរណ៍មួយ ស្ថិតនៅតាមផ្លូវឡើងទៅភ្នំគូលែន​។ មុនពេលទៅដល់ជើងភ្នំ ភ្ញៀវទេសចរ នឹងឃើញស្លាកសម្គាល់ពីទីតាំង «ពើងតាខុ ឬពើងជ្រួញ» នៅខាងស្ដាំដៃ​ ដែលត្រូវដើរថ្មើរជើងចម្ងាយ៥០ម៉ែត្រ ពីស្លាកបង្ហាញផ្លូវនោះ។ ទីតាំងទេសចរណ៍ «ពើងតាខុ ឬពើងជ្រួញ» នេះ មានផ្ទាំងថ្មធំៗលយចេញពីភ្នំ ហើយថ្មទាំងនោះមានសណ្ឋានជ្រួញៗយ៉ាងប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍។ សម្រស់ផ្ទាំងថ្មជ្រួញ អមនឹងព្រៃព្រឹក្សាព័ទ្ធជុំវិញ បានទាក់ទាញចិត្តទេសចរ ពិសេសអ្នកចូលចិត្តថតរូបឱ្យឈាងចូលទីតាំងនេះដោយខានពុំបានឡើយ។



តាមរយៈដំណើរកម្សាន្តជាមួយក្រុមជំរំតង់ Cambodia Amazing Trip Planner កាលពីថ្ងៃទី១៣-១៥ ខែឧសភា កន្លងទៅ សារព័ត៌មានថ្មីៗ២៥ បានទៅដល់ទីតាំងទេសចរណ៍លាក់សម្រស់ «ពើងតាខុ ឬពើងជ្រួញ» ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីតាំងបង់ប្រាក់។ 
 
ដូច្នេះសូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាព និងវីដេអូខាងក្រោមដូចតទៅ៖
 


















Tag:
 ពើងតាខុ
  ពើងជ្រួញ
  ភ្នំគូលែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com