ជាតិ
សង្គមជាតិ
កម្ពុជាបណ្តុះបណ្តាលទាហានកូឡុំប៊ី ក្នុងការដោះមីន
31, May 2022 , 10:59 pm        
រូបភាព
គណប្រតិភូចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា ដែលរួមមានតំណាងអង្គការចៃកា តំណាងCMAC និងតំណាងទាហានកូឡុំប៊ី នាថ្ងៃទី៣០ខែឧសភា ។ រូបថត៖ CMAC ។.jpg
គណប្រតិភូចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា ដែលរួមមានតំណាងអង្គការចៃកា តំណាងCMAC និងតំណាងទាហានកូឡុំប៊ី នាថ្ងៃទី៣០ខែឧសភា ។ រូបថត៖ CMAC ។.jpg
ដោយ ៖ ធន់ សេងហុង 
 
ទាហានកូឡុំប៊ីចំនួន ១៥នាក់បានទទួលនូវការបណ្តុះបណ្តាលពីមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការដោះមីន ។ វគ្គហ្វឹកហ្វឺននេះ មានរយៈពេល២សបា្តហ៍ ។


មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា CMAC បានបណ្តុះបណ្តាលកងកម្លាំងទាហានកូឡុំប៊ីសរុបចំនួន១៥នាក់ ក្នុងនោះមានស្រីចំនួន២នាក់ ទៅលើវគ្គហ្វឹកហ្វឺនស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី៣០ឧសភា ។
 
វគ្គហ្វឹកហ្វឺននេះមានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភាដល់ ៩ មិថុនា នៅសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀមរាប។  កញ្ញា អ៊ុំ សុភាវី ប្រធាននាយក​​ដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនលើកទី៧ នេះ ទទួលបានការគាំទ្រថវិកាទាំងស្រុង ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។
 
គូរបញ្ជាក់ផងដែរថា ប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេ ដែលទទួលការហ្វឹកហ្វឺនកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅក្នុងឆ្នាំ២០១០ដល់ឆ្នាំ ២០១១ ក្នុងតំណាក់កាលទីមួយ។ សរុបទាំងពីរដំណាក់កាលនេះ គឺមានសិក្ខាកាមសរុប ១៧៥នាក់ ដែលមានកម្មវិធីហ្វឹកហ្វឺនចំនួន១០វគ្គ នៅកម្ពុជា ៕
 

Tag:
 មីន កូឡុំប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com