ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ហេតុអ្វី​បានជា​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​?
01, Aug 2023 , 6:59 am        
រូបភាព
ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​នេះ បាន​បាំង​ជិត នូវ​ពន្លឺ ដែល​នឹង​ធ្វើអោយ​អ្នកជំងឺ​ពិបាក ក្នុង​ការមើលឃើញ​អោយបាន​ច្បាស់​។ការ​ទុក​វា ចោល​ដោយ​មិន​មាន​ការព្យាបាល ក្នុង​រយៈពេល​ដ៏​យូរ ជំងឺ​នេះ​អាច​ធ្វើអោយ​អ្នកជំងឺ​ខ្វាក់​បាន​។ ជារឿយៗ វា​តែង​មាន​ទំនាក់ទំនង ទៅនឹង​ការកើនឡើង​របស់​អាយុ ប៉ុន្តែ​ពេលខ្លះ​ពួក​វា​ក៏​អាច​កើតមាន​ចំពោះ មនុស្ស​វ័យក្មេង​បាន​ផងដែរ​។​

 
​តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​?   
​មូលហេតុ​ជាក់លាក់ ដែលនាំអោយ​មាន​ជំងឺ​នេះ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខណៈពេល ដែល​ការ​ប្រឈម​នឹង​កើន​មាន ទៅតាម​អាយុកាល​របស់​អ្នក កត្តា​ខាងក្រោម​នេះ​ក៏​អាច​នឹង រួមចំណែក នាំ​អោយ​អ្នក​មាន​នូវ​ជំងឺ​ភ្នែក​ប្រភេទ​នេះ​ផងដែរ ៖
 
– ជំងឺ​ទឹកនោម​ផ្អែម​។​
– ការជក់បារី​។​
– ការ​ផឹកសុរា​ច្រើន​ជ្រុល​។​
– ការរង​របួស​ភ្នែក​។​
– ការប្រើប្រាស់ corticosteroids ក្នុង​រយៈពេល​ដ៏​យូរ​។​
– ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​។​
 
​គន្លឹះ​ក្នុងការ បង្ការ​នូវ​ជំងឺភ្នែកឡើងបាយ​
​ទាំងនេះ​គឺជា​វិធី​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រឈម​ទៅ​នឹង​ការ វិវត្តន៍​មាន នូវ​ជំងឺភ្នែកឡើងបាយ​គឺ​៖
– កុំ​ជក់បារី​។​
– តែងតែ​ពាក់មួក ឬ វ៉ែនតា​ការពារ​ភ្នែក​នៅ​ពេល​ចេញ​ទៅ​ក្រោម​កំដៅ​ថ្ងៃ​។​
– ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។​
– កំណត់​ការប្រើប្រាស់​ជាតិ​សុរា ៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com