ជាតិ
វីដេអូ
សហគមន៍អន្លង់ធំលើខ្នងភ្នំគូលែន មានហាងគុយទាវឆ្ងាញ់មួយកន្លែងដែលមិនគួររំលង!
× សៀមរាប៖ អ្នកស្រី វឿន សាវ៉េត ប្រកបរបរលក់គុយទាវ និងបបរគ្រឿង ក្នុងសហគមន៍អន្លង់ធំ នាស្រុកស្វាយលើ ខេត្តសៀមរាប រយៈពេល៦ឆ្នាំហើយ។ ភ្ញៀវទេសចរភាគច្រើន ដែលបានទៅដល់សហគមន៍អន្លង់ធំ ពុំសូវរំលងអាហារដ្ឋានតូចមួយនេះឡើយ ទាំងពលរដ្ឋក្នុងសហគមន៍នៅទីនោះក៏ដូចគ្នា។
អ្នកស្រី សាវ៉េត មានលក់គុយទាវស៊ុបសាច់ជ្រូក គុយទាវស៊ុបសាច់គោ បបរមាន់ និងបបរសាច់ជាដើម។ គុយទាវស៊ុបជាមុខម្ហូបពេញនិយមជាងគេ ដោយក្នុងមួយថ្ងៃអ្នកស្រី អាចលក់អស់ជាង១០គីឡូក្រាមឯណោះ។ រសជាតិឆ្ងាញ់ គួបផ្សំនឹងតម្លៃសមរម្យ ជាភាពទាក់ទាញរបស់អ្នកស្រី សាវ៉េត។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
MOJO
គុយទាវ
វឿន សាវ៉េត
ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com