ជំហានទី២ គឺរកអាសនៈបឋម ដែលគណបក្សនីមួយៗទទួលបានក្នុងឃុំក ឧទាហរណ៍ថា មាន៦គណបក្ស ដែលដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំក ដោយក្នុងនោះ គណបក្ស A ទទួលបានសន្លឹកឆ្នោតបានការចំនួន៣១៣១សន្លឹក គណបក្ស B ទទួលបានសន្លឹកឆ្នោតបានការចំនួន២២៧៥សន្លឹក គណបក្ស C ទទួលបានសន្លឹកឆ្នោតបានការចំនួន១១៧៩សន្លឹក គណបក្ស D ទទួលបានសន្លឹកឆ្នោតបានការចំនួន១០៩១សន្លឹក គណបក្ស E ទទួលបានសន្លឹកឆ្នោតបានការចំនួន៣៨២សន្លឹក និង គណបក្ស F ទទួលបានសន្លឹកឆ្នោតបានការចំនួន២៩៤សន្លឹក។
លទ្ធផលនៃការបែងចែកអាសនៈបមឋនេះ បង្ហាញថា គណបក្ស A ទទួលបាន៤អាសនៈ គណបក្ស B ទទួលបាន២អាសនៈ គណបក្ស C ទទួលបាន១អាសនៈ គណបក្ស D ទទួលបាន១អាសនៈ គណបក្ស E និង គណបក្ស F មិនទទួលបានអាសនៈនឹងគេទេ។ អាសនៈក្នុងឃុំក នៅសល់៣ទៀត។
លទ្ធផល គឺគណបក្ស B ទទួលបានចំនួន៧៥៨,៣៣ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ដូច្នេះ គណបក្ស B ទទួលបាន១អាសនៈបន្ថែម ដោយកើនអាសនៈដល់៣។
អាសនៈនៅសល់២ទៀត ត្រូវយកមកបែងចែកតាមរបៀបខាងលើដដែល។
៦២៦,២០ ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្ស A ដែលធ្វើឲ្យគណបក្ស A ទទួលបាន១អាសនៈទៀត។ អាសនៈរបស់គណបក្សនេះ កើនដល់៥។
នៅសល់១អាសនៈចុងក្រោយ ត្រូវធ្វើតាមក្បួនដដែល។
បើតាមលទ្ធផលនេះ គណបក្ស C ទទួលបានចំនួន៥៨៩,៥០ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ១អាសនៈចុងក្រោយ ត្រូវធ្លាក់ទៅលើគណបក្ស C ដែលបង្កើនអាសនៈរបស់គណបក្សនេះ បានដល់២។
អាសនៈទាំង៣ ដែលនៅសល់ ត្រូវបានយកមកបែងចែកអស់ហើយ។ លទ្ធផលជារួម គឺ គណបក្ស A ទទួលបានអាសនៈសរុបចំនួន៥ គណបក្ស B ទទួលបានអាសនៈសរុបចំនួន៣ គណបក្ស C ទទួលបានអាសនៈសរុបចំនួន២ គណបក្ស D ទទួលបានអាសនៈសរុបចំនួន១ គណបក្ស E និង គណបក្ស F ពុំទទួលបានអាសនៈឡើយ។