ជាតិ
៥ខែនេះ កម្ពុជា ទទួលបានចំណូលជាង៥៦០លានដុល្លារពីការនាំចេញស្រូវ និងអង្ករ
06, Jun 2022 , 9:59 pm        
រូបភាព
(រូបពី រោងម៉ាស៊ីនកិនស្រូវ សៀហេង)
(រូបពី រោងម៉ាស៊ីនកិនស្រូវ សៀហេង)
ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករប្រមាណ ៥៦៥លានដុល្លារ។ ក្នុងនោះ ការនាំចេញអង្ករ កើនឡើងជិត២២ភាគរយ។



យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ ៥ខែនេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ចំនួន១៧៣លានដុល្លារ។ ក្នុងនោះ នាំចេញទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ចំនួន ១៤៩ ៤៤៧ តោន កើនឡើង ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
 
ការនាំចេញទៅ២៣ប្រទេសនៃសហភាពអឺរ៉ុប ចំនួន ៨៨១៦៧តោន កើនឡើង ៤៩ភាគរយ អាស៊ាន២៥ ៦៩១តោន កើនឡើង ១៧ភាគរយ និងការនាំចេញទៅកាន់គោលដៅផ្សេងៗចំនួន ២១ប្រទេសទៀតបាន ២០៣៧៦តោន។  
 
ចំណែក ការនាំចេញស្រូវរយៈពេល៥ខែដូចគ្នា កម្ពុជា បាននាំចេញស្រូវសរុប ១ ៦៩៨ ៩០៨ តោន គិតជាទឹកប្រាក់ចំនួន ៣៩១លានដុល្លារ។ ចំពោះ ការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៤ភាគរយ អង្ករសចំនួន ៣៣ភាគរយ អង្ករចំហុយ ១ភាគរយ និងអង្ករសរីរាង្គចំនួន ១ភាគរយ។ 
 
ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករចំនួន ៦២៥៣៧តោន កើនឡើង៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងការនាំចេញស្រូវចំនួន ៥០១៦១ តោន៕
 
 

Tag:
 ស្រូវ-អង្ករ
  ទីផ្សារនាំចេញកសិកម្ម
  សហព័ន្ធស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com