ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បង្ការ​កុំអោយ​គេង​ស្រ​ម៉ុក
10, Jun 2022 , 6:59 am        
រូបភាព
​គេង​ស្រ​ម៉ុក​នាំអោយ​មាន​ការរំខាន​ដល់​ប្តី​ឬ​ប្រពន្ឋ​របស់អ្នក​។ វា​ក៏​ជា​បញ្ហា​មួយ​នៃ​សុខភាព​ផងដែរ​។​

 
  • ​ដើម្បី​ជួយ ប​ងា្ករ​កុំអោយ​គេង​ស្រ​ម៉ុក​អ្នក​អាច​:ចៀសវាង ការប្រើប្រាស់ គ្រឿង​ស្រវឹង និង​ថ្នាំ​ដែល​ធ្វើអោយ​ដង្ហើម​យឺតៗ ដូច​ជា​ថ្នាំ​ងងុយដេក និង​ថ្នាំ​រំងាប់​អា​រម្ម​រណ៏​។​
  • បរិភោគ​ម្ហូប​ឆ្ងាញ់ៗ លំ​ហាត់ប្រាណ និង​ការរក្សា​ទំងន់​ដែល​មាន​សុខភាព​ល្អ​។​
  • ចូល​គេង​នៅ​ពេល​ដូច​គ្នា​រាល់​យប់​។ ដំនើរការ​គេ​ង​បាន​យ៉ាង​ទៀងទាត់​អាច​ជួយ​អ្នក អោយ​គេ​ង​បាន​កាន់តែ​ប្រសើរឡើង និង​ការ​សម្រាក​បាន​យ៉ាង​ពេញលេញ​ក៏​អាច​កាត់ បន្ថយ​ការ​ស្រ​ម៉ុក​បាន​ផងដែរ​។​
  • គេង​ផ្អៀង ហាម​គេង​ផ្ងារ​។ ការ​គេង​ផ្ងារ​អាច​បង្កើន​ការ​ស្រ​ម៉ុក​របស់​អ្នក ។ សូម​ព្យាយាម ដេរ​ហោប៉ៅ នៅ​ពាក់កណ្តាល​ខ្នង​អាវ​គេង​យប់​របស់​អ្នក ហើយ​ដាក់​កូន​បាល់ ចូលទៅក្នុង ហោប៉ៅ​នោះ​ហើយ​បិត​ហោប៉ៅ​នោះ​។ ការ​នេះ​នឹង ជួយ​អ្នក​មិន​អោយ​គេង​ផ្ងារ​បាន​។​
  • ឈប់​ជក់បារី​។ នេះ​អាច​កាត់បន្ថយ​ការ​រលាក និង​ការ​ហើម នៅក្នុង ផ្លូវដង្ហើម ដែល​អាច រួមចំណែក​ដល់​ការ រួម​តូច នៃ ផ្លូវដង្ហើម ផងដែរ​។​
  • លើក​ក្បាល​គ្រែ របស់​អ្នក​10 សង់ទីម៉ែត្រ​ទៅ​15 សង់ទីម៉ែត្រ ដោយ ដាក់ ឥដ្ឋ នៅក្រោម ជើង គ្រែ ។ (​ប្រើ ខ្នើយ​ដើម្បី​លើក ក្បាល​និង ផ្នែក​ខាងលើ​នៃ រាងកាយ​របស់​អ្នក​) ដេក​ទ្រេត​បន្តិច​ដើម្បី​កុំអោយ​អណ្តាត​ធ្លាក់ចុះ​ទៅ​កាន់ បំពង់​ក​ដែល ចូលរួមចំណែក​ក្នុង​ការបិត និង​ត្បៀត​តូច​នៃ​ផ្លូវដង្ហើម ។​
  • ព្យាបាល​បញ្ហា​ដកដង្ហើម​ដូចជា ការ​តឹង​ច្រមុះ ដែល បណ្តាលមកពី​ជំងឺ​ផា​សាយ ឬ​ប្រតិកម្ម​ជាមួយ​អ្វី​មួយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com