ជាតិ
ពីនេះ ពីនោះ
នាសម័យខ្មែរក្រហម «របាំព្រះរាជទ្រព្យ» សម្តែងជាការងារធ្វើស្រែចម្ការ ជំនួសរបាំបុរាណ
11, Jun 2022 , 1:59 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
របាំព្រះរាជទ្រព្យ បានសម្តែងទាក់ទង នឹងការងារស្រែចម្ការ ខុសពីកាយវិការរបាំ និងអត្ថន័យរបាំបុរាណ។ ក្រុមរបាំ បង្កើតដោយខ្មែរក្រហម និងតុបតែងខ្លួន ជាសម្លៀកបំពាក់ឈុតខ្មៅ ដើម្បីសម្តែងជូនថ្នាក់ដឹកនាំទស្សនាកម្សាន្ត។


 
ស្ថិតក្នុងឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជន ចេញពីទីក្រុងភ្នំពេញ ក្នុងនោះស្រីរបាំព្រះរាជទ្រព្យ ក៏ត្រូវបានបញ្ចូលទៅធ្វើការតាមការដ្ឋាន ដូចប្រជាជនដទៃ។ ស្រ្តីជាអ្នករបាំទាំងនោះ ត្រូវបង្ខំចិត្តលាក់អត្តសញ្ញាណ ដើម្បីគេចពីសេចក្តីស្លាប់។ 
 
យ៉ាងណាមិញ ក្រុមរបាំ និងក្រុមចម្រៀង បានបង្កើតឡើង តាមតំបន់មួយចំនួន ប៉ុន្តែពួកគេមិនត្រូវបានសម្តែងទាក់ទងនឹងរបាំបុរាណទេ។ រីឯក្រុមចម្រៀង សុទ្ធតែមានខ្លឹមសារ លើកតម្កើងបដិវត្តរបស់អង្គការខ្មែរក្រហម។
 
ក្រោយពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ ១៩៧៩ សិស្សរបាំ និងតន្ត្រីករជំនាន់ថ្មី បាននាំគ្នាចូលសាលាវិចិត្រសិស្បៈ។ សាស្រ្តចារ្យដែលរស់រានមានជីវិត បានចាប់ផ្តើមបង្រៀនសិស្បៈសារជាថ្មី៕
(ដកស្រង់ពី សៀវភៅខ្ញុំចង់ដឹង «របាំបុរាណខ្មែរ» របស់អង្គការស៊ីប៉ា)
 

Tag:
 របាំព្រះរាជទ្រព្យ
 ខ្ញុំចង់ដឹង
 ស៊ីប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com