អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនហួវៃ និង Smile Shop សហការគ្នាដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova Y7 តម្លៃលត្រឹមតែ $199
13, Jun 2022 , 3:58 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនហួវៃ និង Smile Shop ផ្សារលក់ទំនិញអនឡាញឈានមុខគេក្នុងប្រទេសកម្ពុជា សហការគ្នាដាក់សម្ពោធលក់ស្មាតហ្វូនស៊េរីថ្មី Huawei nova Y7 តម្លៃ $199 ក្នុងចំណោមតារាប្រុសស្រីល្បីៗ​ និងអ្នកគាំទ្រសរុបជាង​ 300នាក់។
 


លោក សៀនលីដា អ្នកតំណាងផ្នែកទីផ្សារប្រចាំក្រុមហ៊ុនហួវៃបានឲ្យដឹងថា ដោយសារតែទូរស័ព្ទមួយនេះ មានលក្ខណៈពិសេសខ្លាំង និងជាម៉ូដែលដែលមានការពេញនិយមខ្លាំង នៅទូទាំងពិភពលោក ទើបក្រុមហ៊ុនសម្រេចរៀបចំពិធីបើកសម្ពោធធំដុំ និងបើកឲ្យមានជំនួបតារាជាទ្រង់ទ្រាយធំ មិនធ្លាប់មាន។ HUAWEI nova Y70 មានរូបរាង និងការរចនាទាន់សម័យ ទំហំថ្ម 6000mAh (6000 មីលីអំពែម៉ោង)  កាន់ថ្មខ្លាំង មួយសប្តាហ៍សាកថ្មតែ2ដង ល្បឿនសាកលឿនដូចរន្ទះ  22.5W  (22.5វ៉ាត់) អេក្រង់ធំ មើលពេញភ្នែក 6.75 អ៊ីញ  កាមេរ៉ា AI  3គ្រាប់ទំហំ 48មេហ្គាភិចសែល ថតរូបកម្រិតច្បាស់ ខ្លាំង ថតប្លង់ព្រាលផ្ទៃខាងក្រោយ ថតរូបប្លង់ទូលាយ Ultra-Wide Angle មុខងារថតរូបច្បាស់ នៅពេលយប់ Super Night Shot អង្គផ្ទុកទិន្ន័យ ធំ  128GB។ ទូរស័ព្ទម៉ូដែលនេះ ក្រៅពីមានកម្រិតកាមេរ៉ាល្អ កម្មវិធីទំនើប ពណ៌ឆើត ស៊ីវិល័យ កាន់ថ្មយូរ នៅមានតម្លៃល្អជាងគេ គឺត្រឹមតែ $199 តែប៉ុណ្ណោះ ថែមកាដូកក្រើកតែម្តង។ 


 


ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនផ្សារលក់ទំនិញអនឡាញឈានមុខគេ ក្នុងប្រទេសកម្ពុជា ដែលជាដៃគូសហការធំរបស់ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍ សិល្បករ សិល្បការិនី និងអ្នកគាំទ្រ ជាមួយនឹងការផ្តល់ជូននូវគូប៉ុងទឹកប្រាក់ $15 ត្រឡប់ទៅអតិថិជន ដែលបញ្ជាទិញ ស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 តាមរយៈ Smile Shop App។ នេះបើយោងតាម លោក ធាប សុវណ្ណារ៉េត  ប្រធាននាយកប្រតិបត្តិការ ក្រុមហ៊ុន Smile Shop។ 
 
កម្មវិធីដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 តម្លៃ $199 ត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និងមើលកុន3D កម្សាន្តជុំគ្នា៕












 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com