ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន នឹងទៅប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅសប្ដាហ៍នេះ
14, Jun 2022 , 5:29 pm        
រូបភាព
(ស្ដាំ) លោក ប្រាក់ សុខុន ឧបនាយរដ្ឋមន្រី្តក្រសួងការបរទស (រូបពីទំព័រហ្វេសប៊ុករបស់លោក) និង លោក ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបភាពពី AFP)
(ស្ដាំ) លោក ប្រាក់ សុខុន ឧបនាយរដ្ឋមន្រី្តក្រសួងការបរទស (រូបពីទំព័រហ្វេសប៊ុករបស់លោក) និង លោក ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបភាពពី AFP)
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នឹងទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេលី ថ្ងៃទី១៦-១៧ មិថុនាឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយក្រសួងការបរទេសថ្ងៃទី១៣ មិថុនា។

 
ក្រសួងការបរទេស បានឲ្យដឹងថា លោក ប្រាក់ សុខុន  នឹងថ្លែងសន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនា ទីក្រុងញូវដេលីលើកទី១២(delhi dialogue XII ) ក្រោមប្រធានបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក » ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសង្គមនៅក្នុងអាស៊ាននិងអាស៊ីបូព៍ា(ERIA) សហការរៀបចំជាមួយក្រសួងការបរទេសជាមួយឥណ្ឌា។
 
ជាមួយគ្នានោះ រដ្ឋមន្រី្តការបរទេសឥណ្ឌា លោក ចៃហ្សានកា ក៏នឹងលើកពីការផ្លាស់ប្តូរគំនិតសហប្រតិបត្តិការអាស៊ាន ឥណ្ឌា និងពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយនានា ដើម្បីបង្កើនទំនាក់ទំនងកិច្ចសន្ទនាបន្តទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទងនិងការស្តាសេដ្ឋកិច្ចពិភពលោកឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។ 
 
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំនេះ បញ្ជាក់ឲ្យឃើញពីការពង្រឹង និងការតាំងចិត្តយ៉ាងមុតមំា នូវភាពជាដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលដ៏យូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។
 
កិច្ចប្រជុំនេះ ក៏ជាការរំព្ញកខួបទី៣០ នៃទំនាក់ទនងនៃដៃគូសន្ទនាអាស៊ាន -ឥណ្ឌា ផងដែរ៕
 

Tag:
 ប្រាក់ សុខុន
 អាស៊ាន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com