ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​មាន​ថ្នាំ​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ស្ត្រី​ដែរ​ទេ​?
07, Jul 2022 , 7:00 am        
រូបភាព
ថ្នាំ​របស់​ក្រុមហ៊ុន​ផលិត​បាន​ព្យាយាម​រយៈពេល​យូរ​មក​ហើយ​ដើម្បី​ធ្វើ​ថ្នាំ​មួយ​អាច​មាន​ឥទ្ធិពល​បង្កើន​ចំណង់​ផ្លូវភេទ​ស្ត្រី​បាន​។ ប៉ុន្តែ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​មិន​បាន​អនុញ្ញាត​អោយ​ថ្នាំ​ទាំងអស់​អាច​ប្រើប្រាស់​សម្រាប់​គោលបំណង​នេះ​ទេ​។

 
​បើសិនជា​អ្នកត្រូវការ​ថ្នាំ គ្រូពេទ្យ​ប្រហែលជា​ចេញ​វេជ្ជ​បញ្ចា​ដូចខាងក្រោម​នេះ​ដើម្បី​អាច​សម្រួល​ដល់​ចំណង់​ផ្លូវភេទ​បាន​។​
 
​ក្រែ​ម​លាបប្រភេទ អេ​ស្ត្រូជែន​
​ក្រែម​ប្រភេទ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស ដែល​ជា​ហេតុផល​ធ្វើអោយ​ឈឺចាប់​ខ្លាំង​ពេល​រួម​ភេទ​បាន​។ ជាធម្មតា​រឿងនេះ​កើតឡើង​បាន​នៅពេល​ចំនួន​អ័រម៉ូន​អេ​ស្ត្រូជែន​ធ្លាក់​ចុះ​ដោយសា​រតែការ​រាំង​រដូវ ឬ​បំបៅ​ដោះកូន​។ អេ​ស្ត្រូ​ជែនក៏​អាច​មាន​ជា​ទម្រ​ង​ផ្សេងៗ​ទៀត​ដែរ​ដូចជា ថ្នាំ​គ្រាប់ ឬ​បង់​បិទ​ស្បែក​។
 
​ថ្នាំ​បំបាត់​អាកា​រៈងាប់​លិង្គ​
​ជា​ម្តងម្កាល គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ព្យាបាល​អាកា​រៈងាប់​លិង្គ​អោយ​ស្ត្រី​ដែល​ពិបាក​នឹង​ទទួល​បាន​ភាព​ស្រើបស្រាល​ពេល​រួមភេទ ឬ​ឈាន​ដល់​កំពូល​ប្រើ​ដែរ​។ ថ្នាំ​ទាំង​នេះ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ​។ ប៉ុន្តែ​វា​ទំនងជា​មិន​អាច​ជួយ​ដល់​អ្នក​ណា​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ ឬ​មិន​អាច​ឈាន​ដល់​ចំណុចកំពូល​ឡើយ​។ ស្ត្រី​ដែល​រាំងរដូវ​ហើយ ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ​បំប៉ន​អេស​ស្តូ​ស្តេ​រ៉ូន​ដើម្បី​អោយ​ថ្នាំ​ព្យាបាល​អាកា​រៈងាប់​លិង្គ​មាន​ប្រសិទ្ធភាព​។
 
​តេ​សស្តូ​ស្តេ​រ៉ូន​
​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​អង់​ដ្រូ​ជែន​អាច​នឹង​ថយ​ចុះ​ទៅ​លើ​ស្ត្រី​ដែល​មាន​អាយុ​កាន់តែច្រើន​។ អ័រម៉ូន​ទាំងនេះ​ប្រហែល​ជា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​មុខងា​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។ ចំពោះ​ស្ត្រី​ដែល​ខ្សោយ​ចំណង់​ផ្លូវភេទ​មុនពេល​, ក្នុងពេល ឬ​ក្រោយ​ពេល​រាំង​រដូវ ឬ​ស្ត្រី​ដែល​ធ្លាប់​វះកាត់​ក្រពេញ​អូវ៉ែ​ចោល អ្នក​ឯកទេស​មួយចំនួន​បាន​ណែនាំ​អោយ​ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​មាន​ផល​រំខាន​ច្រើន​ដែរ​។
 
​ស្ត្រី​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំងអស់ ដូច្នេះ​វា​ប្រហែលជា​ត្រូវការ​ការពិសោធន៍​មួយចំនួន​ដើម្បី​ដឹង​ថា​អ្វី​ទៅ​ដែល​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com