អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធខ្សែភាពយន្ដខ្មែរខ្នាតធំរឿង”ពេលម៉ែ ចាស់ទៅ”
× ភ្នំពេញ៖ ខ្សែភាពយន្ដខ្មែរខ្នាតធំរឿង”ពេលម៉ែ ចាស់ទៅ” បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅផ្សារជីបម៉ុង សែនសុខ ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងជើងចាស់របស់អ្នកស្រី ពាន់ ភួងបុប្ផា និងមានការចូលរូមពីសំណាក់តារាល្បីៗ ។
រឿង”ពេលម៉ែ ចាស់ទៅ”ជាខ្សែភាពយន្ដខ្មែរបែបប្រលោមលោក ធ្លាប់ចេញជាសៀវភៅម្ដងរួចទៅហើយ កាលពីឆ្នាំ២០១៩ និងទើបតែបញ្ចប់ការថតជាភាពខ្សែភាយន្ដនៅចុងឆ្នាំ២០២១។
អ្នកស្រី ពាន់ ភួងបុប្ផា បានមានប្រសាសន៍ថា៖ «មូលហេតុដែលអ្នកស្រីនិពន្ធរឿងនេះ ដោយសារចង់ឆ្លុះបញ្ចាំងពីជីវិតពិត របស់ប្រជាជនខ្មែរក្នុងន័យអប់រំដល់កូនៗឱ្យចេះប្រតិបត្ដិអ្នកមានគុណនៅពេលមានជីវិត កុំឱ្យស្ដាយក្រោយពេលលោកចាកឆ្ងាយពីយើង។ បើទោះបីនៅពេលដឹកនាំសម្ដែងមានឩបសគ្គខ្លះៗក្ដី ក៏អ្នកស្រីមិនមានចិត្ដរាថយ នៅតែបន្ដការផលិតខ្សែភាពយន្ដរបស់អ្នកស្រី»។
ខ្សែភាពយន្ដខ្មែរខ្នាតធំរឿង”ពេលម៉ែ ចាស់ទៅ” នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ពុកម៉ែ បងប្អូនអាចទៅទស្សនាបាន នៅគ្រប់រោងភាពយន្ដទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com