អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា​ បានពង្រីក​សាខាបន្ថែមនៅខេត្តបាត់ដំបង
16, Jun 2022 , 9:34 am        
រូបភាព
 បាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២​ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានបើកសម្ពោធសាខារបស់ខ្លួនជាផ្លូវការ នៅក្នុងខេត្តបាត់ដំបង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង សម្រាប់ការធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែង។ ការបើកសាខានេះ នឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងខេត្តទាំងមូល ទទួលបាននូវការប្រឹក្សាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដែលមានការផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់   ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ហើយក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសជប៉ុន និងមានប្រវត្តិជោគជ័យជាង ១២០ ឆ្នាំ។
 
ដោយមានវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ    អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស ហើយក្រុមហ៊ុនបានចែកចាយផលិតផលរបស់ខ្លួនទៅគ្រប់បណ្តាញចែកចាយទាំងអស់។


 
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា មានប្រសាសន៍ថា៖ “យើងពិតជារីករាយ ដែលបានបើកសាខារបស់យើងនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលមានការរីកចម្រើនបំផុត និងជាក្រុងដែលធំជាងគេទីពីរក្នុងប្រទេសកម្ពុជា។ យើងមានសេចក្តីរំភើបរីករាយ ក្នុងការនាំយកសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងគួរឱ្យទុកចិត្តរបស់យើងពីប្រទេសជប៉ុន មកបម្រើជូនប្រជាជនក្នុងប្រទេសកម្ពុជា​។ យើងមានគោលបំណង ​ផ្តល់​ភាពស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុជូន​ដល់​គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​»​។
 
“ការបើកសាខាថ្មីរបស់យើង នៅខេត្តបាត់ដំបង ក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះប្រទេសកម្ពុជា។ ទស្សនៈរបស់យើង គឺតែងតែនៅក្បែរអតិថិជនជានិច្ច។ អ្នកប្រឹក្សាធានារ៉ាប់រងរបស់យើង បានខិតខំប្រឹងប្រែង និងត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រង របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង”។  លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានបន្ថែមដូច្នេះ៕




 
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេល១២០ឆ្នាំ ។ DLHD គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
 
** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២0) ។
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com