ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនដូច្នេះទេ ត្រៀមខ្លួនចាញ់គេឱ្យហើយទៅ ក្នុងពេលអនាគត។ នេះគឺជាសារមួយ ពីអ្នកជំនាញទីផ្សារអនឡាញនៃក្រុមហ៊ុន Httpool។
យោងតាមតួលេខដែលផ្តល់ដោយក្រុមហ៊ុន Httpool ដែលជាដៃគូលក់ទទួលបានសិទ្ធិប្រចាំប្រទេសកម្ពុជា របស់បណ្តាញទំនាក់ទំនងសង្គម Facebook នៃក្រុមហ៊ុន Meta ការចំណាយលើប្រតិបត្តិការឌីជីថលមានសរុបជាង ៦០ពាន់លានដុល្លារអាម៉េរិកនៅក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខដដែលនេះ ចំនួនប្រតិបត្តិការឌីជីថល បានកើនឡើងទ្វេដង ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលនេះបង្ហាញថា ទីផ្សារត្រូវបានរំពឹងថា នឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីគោលបំណង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងប្រព័ន្ធអេកូឌីជីថល ឱ្យក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណ របស់ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿជាក់ថា អាជីវកម្មខ្នាតតូច និងមធ្យម (SMB) នាពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពដ៏ល្អឥតខ្ចោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារ ដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
ក្នុងនាមជាដៃគូលក់ដែលទទួលបានសិទ្ធិនៅកម្ពុជា របស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុងផ្តល់ដំបូន្មានដល់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យ “ត្រៀមលក្ខណៈ” សម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ដែលស្ទើរតែមានមូលដ្ឋានទាំងស្រុង លើប្រព័ន្ធអេកូឌីជីថល។
ទោះជាយ៉ាងណា ដោយសារបច្ចេកវិទ្យាមានភាពច្នៃប្រឌិត និងមានការវិវឌ្ឍស្ទើរតែរាល់ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាជីវកម្មស្វែងរកសេវាកម្ម និងដំបូន្មានពីក្រុមហ៊ុនទាំងនោះ ដូចជាក្រុមហ៊ុន Httpool ជាដើម ដែលបានធ្វើឱ្យការបង្កើតទីផ្សារតាមបណ្តាញសង្គម មានភាពសាមញ្ញ និងបង្កើនផលចំណេញពីការវិនិយោគ (ROI) លើបណ្តាញសង្គមដោយសារជំនាញឯកទេសរបស់ពួកគេ។
ក្រុមហ៊ុន Httpool បានឱ្យដឹងថា ផ្អែកលើការស្ទង់មតិមួយទៅលើអ្នកឆ្លើយតប ចំនួន១៥៥នាក់ ៣,៨ភាគរយ នៃប្រជាជនកម្ពុជា ទិញទំនិញតាមអ៊ីនធឺណិត។ ការស្ទង់មតិដដែលនេះបានរកឃើញថា ៤០ភាគរយ នៃការទិញទំនិញតាមអ៊ីនធឺណិត ប្រើប្រាស់បណ្តាញសង្គម Facebook ហើយ ២២ភាគរយ ប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេសចិនមាន ១៨ភាគរយ។
លើសពីនេះទៀត នៅឆ្នាំ២០២១ អាហារ និងគ្រឿងទេសមា នចំណែក ៣០ភាគរយ នៃការលក់តាមអនឡាញ បន្ទាប់មកគឺផលិតផលម៉ូដ និងសម្លៀកបំពាក់ ដែលមានរហូតដល់ ២៨ភាគរយនៃការលក់។
លោក Matthieu Laporte អនុប្រធានក្រុមហ៊ុន Httpool ទទួលបន្ទុកអាជីវកម្មខ្នាតតូច និងមីក្រូ មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចឌីជីថល ដែលស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងរីកចម្រើនលឿនយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចឌីជីថលបែបនេះ នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»៕
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយ របស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើភ្លែតហ្វមផ្សព្វផ្សាយឌីជីថលឈានមុខគេជាច្រើន នៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់ភ្លែតហ្វមទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្ម សម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់ នៅទូទាំងទីផ្សារជាង៣០។ ដោយផ្អែកលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្ម ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបាន តាមរយៈមធ្យោបាយផ្សេងៗ ប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
ភ្លែតហ្វមផ្សព្វផ្សាយឈានមុខគេនានា ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេ នៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែង នៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិច និងបាល់កាន (Baltics and Balkans) ប្រទេសរុស្ស៊ីនិង CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ភ្លែតហ្វមលំដាប់ពិភលោកធំៗ ជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក៕
(អត្ថបទពាណិជ្ជកម្ម)