ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានកាដូពិសេសពី ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍
20, Jun 2022 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីអបអរសាទរដល់ខួប១២០ឆ្នាំនៃប្រតិបត្តិការប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសជប៉ុន និងខួប០៣ឆ្នាំសម្រាប់វត្តមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីពិសេសសម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ក្នុងអំឡុងខែមិថុនានេះ។ រង្វាន់ធំៗជាច្រើន រួមមាន ដំណើរកម្សាន្ត កុំព្យូទ័រ ទូរស័ព្ទដៃ  នាឡិកា និងរង្វាន់ផ្សេងៗជាច្រើនទៀត។
 
ទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងចាប់ផ្តើមរៀបចំអនាគតសម្រាប់ការសិក្សារបស់បុត្រធីតាលោកអ្នក ជាមួយ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេករបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia)។
 
ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន មានប្រវត្តិ១២០ឆ្នាំ ចាប់តាំងពីក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ១៩០២មកម៉្លេះ។ DLHD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបំផុតក្នុងប្រទេសជប៉ុន និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន តូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ក្នុងឆ្នាំ ២០១០។
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com