ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​រួម​ភេទ​នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ​មានសុវត្ថិភាពទេ?
21, Jun 2022 , 6:59 am        
រូបភាព
បើសិន​អ្នកមាន​ផ្ទៃពោះ​នោះ​អ្នក​បានដឹង​ច្បាស់​ស្តី​អំពី​ការ​រួម​ភេទ​រួច​ហើយ​។​ប៉ុន្តែ​អ្នក​ឆ្ងល់​ថា​តើ​វា​មាន​សុវត្ថិភាព​ឬទេ​បើ​អ្នក​រួម​ភេទ​នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ​។​តើ​វា​អាច​មាន​គ្រោះថ្នាក់​ ដែរ​ឬទេ​?​ហើយ​ថា​តើ​ការ​រួម​ភេទ​បន្ទាប់​ពី​មាន​ផ្ទៃពោះ​អាច​ធ្វើ​អោយ​មាន​គ្រោះថ្នាក់​ដែរ​ឬទេ​?



តើ​វា​មាន​សុវត្ថិភាព​ចំពោះ​ការ​រួម​ភេទ​នៅ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​ឬទេ​?ការ​រួម​ភេទ​គឺជា​រឿង​ធម្មជាតិ​ ហើយ​ជា​ផ្នែក​ធម្មតា​នៃ​ការ​មាន​ផ្ទៃពោះ​ បើសិន​អ្នកមាន​ផ្ទៃ​​ពោះ​ ធម្ម​ត​តា​។​ចលនា​និង​ការ​ដាក់​លិ​ង្ក​ចូល​ក្នុង​យោនី​នៃ​ការ​រួម​ភេទ​ តាម​សភាព​ធម្មតា​ នោះ​វា​មិន​មានការ​ប៉ះពាល់​ដល់​ទារក​នោះ​ទេ​។​កូន​របស់​អ្នក​បាន​ការពារ​ដោយ​ពោះ​និង​សាច់ដុំ​ជញ្ជាំង​ ស្បូន​របស់​អ្នក​ ហើយ​កូន​របស់​អ្នក​ បានការ​ពារ​ដោយ​ទឹក​ដែល​នៅ​ក្នុង​​ថង់ទឹកភ្លោះ​ផង​ដែរ​។​
 
ការ​កន្ត្រាក់​នៅ​ពេល​ដល់​ការ​សម្រេច​កាម​នៅ​ពេល​រួម​រ័ក្ស​ គឺ​វា​មិន​ដូច​ការ​កន្ត្រាក់​ក្នុង​ពេល​សំរាលកូន​នោះ​ទេ​។​ផ្ទុយ​មក​វិញ​ជា​ទូទៅ​ វា​មាន​សុវត្ថិភាព​ ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ គ្រូពេទ្យ​ខ្លះ​ បាន​ផ្តល់​ដំបូន្មាន​ថា​ គួរ​ជៀសវាង​ការ​រួម​ភេទ​ នៅ​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ ចុង​ក្រោយ​ នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​គេ​ ជឿ​ថា​ អ័រម៉ូន​នៅ​ក្នុង​ទឹកកាម​ ហៅ​ថា​ ប្រ៉ូ​ស្តា​គ្លែ​ន​ឌី​ន​ (Prostaglandins)​អាច​ភ្ញោ​ច​ការ​កន្ត្រាក់​របស់​ស្បូន​។​តើ​មាន​ករណី​លើកលែង​មួយ​មែន​ទេ​?​ចំពោះ​ស្ត្រី​ដែល​ចង់​ប្រើ​ថ្នាំ​ជួយ​អោយ​ឆាប់​សំរាលកូន​។​គ្រូពេទ្យ​ខ្លះ​គិត​ថា​ Prostaglandins​ដែល​មាននៅ​ក្នុង​ទឹកកាម​តែងតែ​ជួយ​ក្នុង​ការ​ជំរុញ​អោយ​ឆាប់​សំរាល​សំរាប់​ស្ត្រី​គ្រប់​ខែ​ និង​ស្ត្រី​ពពោះ​ចាស់ខែ​ ពីព្រោះ​សារធាតុ​អន្ធិលៗ​ដែល​ប្រើ​សំរាប់​ធ្វើ​អោយ​ស្បូន​ទុំ​ និ​ងា​ការ​ការ​ជំរុញ​​អោយ​ឆាប់​សំរាលកូន​ក៏​មាន​ផ្ទុក​ដោយ​Prostaglandins)​ដែរ​។​
 
ពេល​ណា​ត្រូវ​តម​ការ​រួម​ភេទ​នៅ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ
គ្រូពេទ្យ​របស់​អ្នក​និង​ផ្តល់​ដំ​បួ​ន្មា​ន​ទៅ​អ្នក​ថា​ អ្នក​មិន​គួរ​មានការ​រួម​ភេទ​ បើ​អ្នកមាន​នូវ​កត្តា​គ្រោះថ្នាក់​ខ្ពស់​ចំពោះ​ការ​មាន​ផ្ទៃពោះ​ដូច​ជា​៖
 
-​ប្រឈម​មុន​និង​ការ​រលូត​ ឬ​ក៏​ ធ្លាប់​មានការ​រលូត​កូន​ពី​មុន​
-​ប្រឈម​មុន​និង​ការ​សំរាលកូន​មុន​ពេល​កំនត់​(​ស្បូន​ចាប់ផ្តើម​កន្ត្រាក់​មុន​ស​ប្ដា​ហ៍​ទី​៣៧​នៃ​
ការ​ពពោះ​)​ដែល​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​និង​ការ​សំរាលកូន​មុន​កំនត់​
-​មាន​ធ្លាក់ឈាម​តាម​ទ្វារមាស​ មាន​ធ្លាក់​ទឹករំអិល​ ឬ​ក៏​ មានការ​រមួល​ដោយ​មិនដឹង​ពី​មូល​​ហេតុ​
-​រហែក​ភ្នាស​ និង​មាន​លេច​នូវ​ទឹកភ្លោះ​ចេញពី​ថង់ទឹកភ្លោះ​
-​មាត់ស្បូន​អសមត្ថភាព​(​ខូចខាត​លើ​មាត់ស្បូន​ ដែល​បើក​ នៅ​ពេល​សំរាល​លឿន​ពេក​)
-​សុក​បាំង​មាត់ស្បូន​(​គឺ​សុក​មាន​ទីតាំង​ខុសធម្មតា​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន​ ដែល​នៅ​ជិត​
និង​មាត់ស្បូន​)
-​មានកូន​ភ្លោះ​ពីរ​ បី​ រឺ​ក៏​ច្រើន​ជាង​នេះ​
 
ផ្លាស់​ប្តូរ​តម្រេក​ផ្លូវភេទ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ
ការ​រួម​ភេទ​នៅ​ពេល​មាន​ផ្ទៃពោះ​គឺ​មាន​អារម្មណ៍​ប្លែក​ និង​ត្រូវការ​បង្កើត​ការ​ច្នៃប្រឌិត​ជាង​ធម្មតា​ដើម្បី​ទទួល​នូវ​អារម្មណ៍ល្អ​។​ស្ត្រី​ខ្លះ​មានការ​ថយ​ចុះ​នូវ​ចំ​នង់​និង​ស្រី​ខ្លះ​មាន​អារម្មណ៍​រួម​ភេទ​កាន់តែ​ខ្លាំង​។​គភ៌​មាន​អាយុ​លើស​ពី​៤០​ស​ប្តា​ហ៍វា​ជា​រឿង​ធម្មតា​ដែល​ការ​មាន​ចំ​នង់​ផ្លូវភេទ​កើត​មាន​និង​បាត់​ទៅ​វិញ​ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​របស់​រា​ង្គ​កាយ​របស់​អ្នក​ដែរ​។​អ្នក​នឹង​ដឹងខ្លួន​ថា​ពោះ​របស់​អ្នកធំ​។​ឬ​ក៏​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ស្រស់​ស្អាត​ជាមួយ​និង​ការ​រីក​ធំ​ និង​ពេញ​ណែន​នៃ​ដើមទ្រូង​របស់​អ្នក​។​
 
គេ​អោយ​យោបល់​ថា​ស្ត្រី​មិន​គួរ​រួម​ភេទ​ដោយ​ដេក​ផ្ងារ​ខ្នង​ជាប់​ពូ​ទេ​ នៅ​ពេល​ដែល​មានគភ៌​ចាប់ពី​បួន​ខែ​ឡើង​ទៅ​ដោយ​បារម្ភ​ថា​វា​អាច​គាប​សរសៃឈាម​ទារក​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com