ជាតិ
សេដ្ឋកិច្ច
៥ខែ ទំហំពាណិជ្ជកម្មកម្ពុជា មានជាង ២២ពាន់លានដុល្លារ កើនឡើង១៩ភាគរយ 
រូបថត ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
×![]()
ដោយ ៖ ធន់ សេងហុង
កម្ពុជាមានទំហំពាណិជ្ជកម្ម ២២,៤៦៩ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនេះ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមាន៩,៤១ពាន់លានដុល្លារ ខណៈការនាំចូលមាន១៣,០៥ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទំហំពាណិជ្ជកម្មជាង២២ពាន់លានដុល្លារនេះ កើនឡើង ១៩,៧ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានចំនួន១៨,៧៦ពាន់លានដុល្លារ។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន ៩,៤១ពាន់លានដុល្លារ កើនឡើងខ្ពស់ក្នងអត្រា ៣៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានត្រឹមតែចំនួន ៧ពាន់លានដុល្លារ។
ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ១៣,០៥ពាន់លានដុល្លារ កើនឡើងក្នុងអត្រា ១១ភាគរយ ដែលមានទឹកប្រាក់ ១១,៧៦ពាន់លានដុល្លារ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ។
សូមជម្រាបដែរថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ខណៈអាម៉េរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយជប៉ុនឈរនៅលំដាប់លេខរៀងទី៦ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com