សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់
22, Jun 2022 , 1:45 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
គ្រោះរញ្ជួយដីមួយកម្រិត ៦,១ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់នៅអាហ្វហ្កានីស្ថាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា។ ទន្ទឹមនេះ មនុស្សយ៉ាងហោចណាស់ ២៥០នាក់ បានរងរបួស។

 
គ្រោះរញ្ជួយដីមួយ បានកើតមាននៅតំបន់មួយក្បែរព្រំដែនអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដែលមានចម្ងាយប្រមាណ​ ៤៤គីឡូម៉ែត្រពីក្រុង Khost របស់អាហ្វហ្កានីស្ថាន។ គ្រោះរញ្ជួយដីមានជម្រៅង ៥១គីឡូម៉ែត្រ។ នេះបើតាមការវាយតម្លៃរបស់ការិយាល័យស្រង់ភូគព្ភសាស្ត្រអាម៉េរិក។ 
 
ក្នុងហេតុការណ៍នេះ ប្រមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រុមតាលីបង់ លោក  Mohammad Nassim Haqqani បានអះអាងថា ប្រជាជនយ៉ាងហោចណាស់ ១៣០នាក់ បានទទួលមរណភាព ខណៈមនុស្សប្រមាណ ២៥០នាក់ បានរងរបួស។ ប្រជាជនរងគ្រោះភាគច្រើន ស្ថិតនៅក្នុងខេត្ត Paktika អាហ្វហ្កានីស្ថាន។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មជ្ឈមណ្ឌល European Mediterranean Seismological Centre (EMSC) បានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ១១៩លាននាក់ នៅអាហ្វហ្កានីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន បានរងភាពរញ្ជួយនេះ៕  
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com