កីឡាជាតិ
ជាតិ
លោក ហែម គីរី ជាប់ជាអគ្គលេខាធិកាកីឡាហែលទឹកអាស៊ីអាគ្នេយ៍
22, Jun 2022 , 5:50 pm        
រូបភាព
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក(ប្រភព ហែម គីរី)
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក(ប្រភព ហែម គីរី)
ដោយ៖ហៀក ឆក

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ទទួលតំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ ក្រោយបញ្ចប់កិច្ចប្រជុំមហាសន្និបាតព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។



កីឡាហែលទឹកកម្ពុជា ដែលទទួលបានកំណត់ត្រាថ្មីលើទឹកដីវៀតណាម ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាហែលបណ្តាក់ ៤x២០០ម​ (surface)។ ក្រោយមើលឃើញសមិទ្ធផលកម្ពុជានេះ លោក Jeffrey Leo ប្រធានសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ ក៏បានបើកកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ ដោយមានប្រទេសចំនួន ១១ចូលរួម ហើយបោះឆ្នោតគាំទ្រឲ្យលោក ហែម គិរី ធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍តែម្ដង។


 លោកហែម គីរី (អាវខៀវឆ្វេងដៃ)ក្នុងកិច្ចប្រជុំមហាសន្និបាតកីឡាហែលទឹក ស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម(ប្រភព ហែម គីរី)


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា៖ «តំណែងអគ្គលេខាធិការហ្នឹង ដោយសារត្រូវការបំពេញបន្ថែម ហើយខ្ញុំជាអគ្គលេខាធិការសហព័ន្ធកីឡាជាតិស្រាប់ ហើយឃើញថាយើង រៀបចំការប្រកួតកន្លងទៅធ្វើបានល្អ ហើយក្នុងហ្នឹងយើងមានសមត្ថភាពអាចធ្វើការងារហ្នឹង ខាងសហព័ន្ធអាស៊ីអាគ្នេយ៍មាន១១ ប្រទេសទាំងអស់ទាំងសមាជិកហ្នឹង បោះឆ្នោតដោយសម្រេចឯកភាពលើកដៃ លោក Jeffrey Leo សម្រេចរើសខ្ញុំជាអគ្គលេខាធិការហ្នឹង»។ 
 
តួនាទីអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍នេះ ក៏ជាការផ្ដល់ភាពងាយស្រួលដល់លោក ហែម គិរី សម្រាប់ជួយរៀបចំស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។ សម្រាប់ការងារបន្ទាប់នោះ លោក ហែម គិរី មិនទាន់អាចបញ្ជាក់បានទេ ដោយរង់ចាំកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការសម្រេចយកទីតាំងរៀបចំកីឡាហែលទឹក ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជាសិន៕
 

Tag:
 កីឡាហែលទឹក
  Jeffrey Leo
  ហែម គីរី
© រក្សាសិទ្ធិដោយ thmeythmey.com