អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដាសហការជាមួយ Western Union Network (Ireland) Ltd. ដាក់ឱ្យ​ដំណើរការ​​ជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈអេស៊ីលីដា​ម៉ូបាល
23, Jun 2022 , 10:44 am        
រូបភាព
ភ្នំពេញ៖ ធនាគារ “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈ ​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​២​២ ថា ខ្លួន បានសហការជាមួយ​ក្រុមហ៊ុនវ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេស​​លំដាប់​​ពិភពលោក ដើម្បីដាក់​ឱ្យ​ដំណើរការ​សេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញ​ប្រតិបត្តិការ​ជាង២០០ប្រទេសនៅទូទាំងសកលលោក​។
 
ចាប់ពីពេលនេះតទៅ អតិថិជនដែល​ប្រើ​ប្រាស់​អេស៊ីលីដាម៉ូបាល​​អាច​ធ្វើប្រតិបត្តិការផ្ទេរ​ប្រាក់​ដល់​​ក្រុម​គ្រួសារនៅ​ក្រៅ​​ប្រទេស​បាន​គ្រប់​ពេលវេលាដោយពួកគាត់​អាច​ធ្វើការផ្ទេរ និងទទួល​ប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។
 
អតិថិជនដែលប្រើប្រាស់​អេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ចូលទៅក្នុងគណនី​ធនាគារ​អេស៊ីលីដា ឬគណនី​វ៉លឡេតរបស់ពួកគេដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ ​(Money Transfer Control Number“MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារអេស៊ីលីដាដែលនៅជិតបំផុត។


 
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា“កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយ​ទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈអេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
 
លោកបានថ្លែងបន្តទៀតថា៖តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំង​ដែល​បម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀននៅទូទាំងសកលលោក។ អតិថិជនដែល​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនី​ធនាគារ និងគណនី​វ៉លឡេត​​អេស៊ី​លីដា”។
 
លោក អ៊ិន ចាន់នី បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែង​សាច់ប្រាក់​របស់ពួកគាត់តាមមធ្យោ​បា​យដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។
 
លោកJeffrey Navarroប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ីប៊្រុយណេ និងឥណ្ឌូចិន​ របស់ក្រុមហ៊ុន   វ៉េសស្ទឺន យូញៀនបានមានប្រសាសន៍ថា៖«ស្ថាប័នយើងរីករាយក្នុងការ​បម្រើសេវាផ្ទេរប្រាក់វ៉េសស្ទឺន យូញៀនតាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវ​ដំណោះស្រាយ​បែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការ​ផ្ទេរប្រាក់ដោយខ្លួនឯងបាន»។ 
 



លោកថា ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោកហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្ត​បង្កើន​សមត្ថភាព​ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់​ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។​
 
ធនាគារអេស៊ីលីដា ភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិក​សមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕
 
 
 

Tag:
 ACLEDA
© រក្សាសិទ្ធិដោយ thmeythmey.com