ជាតិ
ក្រសួងសង្គមកិច្ច ចុះ MOU​ ជាមួយអង្គការ ១២ ដើម្បីជួយកុមាររងគ្រោះ និងជនពិការ
23, Jun 2022 , 6:59 pm        
រូបភាព
 ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន១២ ដើម្បីជួយកុមាររងគ្រោះ​  ងាយរងសង្គ្រោះ និងជនពិការនៅកម្ពុជា កាលពីថ្ងៃទី ២២មិថុនា។ រូបភាពពីក្រសួងសង្គមកិច្ច។
ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន១២ ដើម្បីជួយកុមាររងគ្រោះ​ ងាយរងសង្គ្រោះ និងជនពិការនៅកម្ពុជា កាលពីថ្ងៃទី ២២មិថុនា។ រូបភាពពីក្រសួងសង្គមកិច្ច។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់(MOU) ជាមួយអង្គការចំនួន១២ ដើម្បីជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ និងជនពិការនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២២មិថុនា។

 
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា MOUនេះ ផ្ដោតសំខាន់ទៅលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសុពលភាពរយៈពេល ៣ឆ្នាំ ហើយអនុវត្តលើថវិកាសរុបជិត ៦,៥លានដុល្លារ។ 
 

ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន១២ ដើម្បីជួយកុមាររងគ្រោះ​  ងាយរងសង្គ្រោះ និងជនពិការនៅកម្ពុជា កាលពីថ្ងៃទី ២២មិថុនា។ រូបភាពពីក្រសួងសង្គមកិច្ច។ 

លោក តូច ចានី បានបន្តថា ក្រុមការងារក្រសួង និងមន្ទីរតាមបណ្តារាជធានីខេត្ត និងអង្គការ នឹងយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ដើម្បីឱ្យពួកគេមានជីវភាព និងជីវិតរស់នៅល្អប្រសើរ។«ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា»។ លោក តូច ចានី បញ្ជាក់បែបនេះ។
 
អង្គការដែលចូលរួមក្នុងពិធីកិច្ចព្រមព្រៀងនោះរួមមាន អង្គការSave the Children, អង្គការ សមាគមអភិវឌ្ឍន៍បច្ចេកទេសយកវ័យខ្មែរ, អង្គការ ទីកន្លែងអាស្ដីហ្សា, អង្គការទាំងអស់គ្នាដើម្បីកម្ពុជា, អង្គការ កុមារពិភពលោក, អង្គការ ដើម្បីកុមារអនាគតជនបទ, អង្គការ Project Chang international, អង្គការ ហ៊ីលឆាកអន្តរជាតិ, អង្គការក្រុមជុំនុំដំណឹងល្អពោពេញកម្ពុជា, អង្គការបេសកកម្មស៊ីនដ សម្រាប់កម្ពុជា, អង្គការជីបូឌា មិត្តកុមារកម្ពុជា និងអង្គការអូរអាយស៊ីកម្ពុជា(OIC)។
 
សូមជម្រាបថា អង្គការទាំង១២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកជួយដល់កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការក្រីក្រនៅតាមសហគម៕
 

 ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន១២ ដើម្បីជួយកុមាររងគ្រោះ​  ងាយរងសង្គ្រោះ និងជនពិការនៅកម្ពុជា កាលពីថ្ងៃទី ២២មិថុនា។ រូបភាពពីក្រសួងសង្គមកិច្ច។ 


Tag:
 សេដ្ឋកិច្ច
  ជនពិការ
  កុមាររងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com