ជាតិ
«ត្រីផ្ទក់សមុទ្រ» មានតម្លៃថ្លៃ និងធំៗជាងត្រីផ្ទក់ស្រែ
23, Jun 2022 , 10:00 pm        
រូបភាព
ប្រភពរូបថត៖ Happy Fishing Team
ប្រភពរូបថត៖ Happy Fishing Team
ដោយ:
កោះកុង៖ កូនត្រីផ្ទក់សមុទ្រ ជាច្រើនក្បាល់ត្រូវបានអ្នកនេសាទនៅភូមិកោះស្ដេច ចិញ្ចឹមនៅមុខផែនេសាទរបស់ពួកគេ ដើម្បីឱ្យវាធំល្មមសម្រាប់លក់បន្តឱ្យឈ្មួញនៅភ្នំពេញ និងប្រទេសថៃ។ កូនត្រីផ្ទក់ទាំងនោះ មានទំហំប្រហែលត្រីផ្ទក់ស្រែ ។ បើតាមអ្នកនេសាទនៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រីផ្ទក់សមុទ្រខ្លះមានទំហំរហូតដល់ ជាង១០គីឡូក្រាម។


 
ត្រីផ្ទក់សមុទ្រ (cobia) មានទីផ្សារច្រើននៅតាមភោជនីយដ្ឋានធំៗក្នុងរាជធានីភ្នំពេញ ដោយគេយកធ្វើស៊ុប ឬបរិភោគឆៅ។ ជាទូទៅត្រីផ្ទក់សមុទ្រមានតម្លៃ ២ ៥០០០រៀលក្នុងមួយគីឡូក្រាម​៕

សូមអញ្ជើញលោកអ្នក-នាងទស្សនាវីដអូដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com