កីឡាជាតិ
ជាតិ
គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ បើកប្រកួតគំនូរ មេដាយ និងគំនូរគប់ភ្លើង
24, Jun 2022 , 2:57 pm        
រូបភាព
គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ រៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង Sea Game-Asean Para Game ឆ្នាំ២០២៣ ។ គណៈកម្មាធិការ នឹងទទួលយកស្នាដៃចាប់ពីថ្ងៃទី១-៣០ ខែកក្កដា។



ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងរៀបចំការប្រកួតគំនូរមេដាយ និងគំនូរគប់ភ្លើង ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដើម្បីប្រើប្រាស់ជាផ្លូវការ។
 
ការប្រកួតនេះ ត្រូវបើកឲ្យមានការចូលរួមដោយសេរី សម្រាប់អ្នកដែលមានទេព្យកោសល្យ ក្នុងការគូគំនូរ។ ម្ចាស់ជ័យលាភី នឹងទទួលបានទឹកប្រាក់១០លានរៀល សម្រាប់ទាំងពីរស្នារដៃ នៃគំនូរមេដាយ និងភ្លើងគប់។ 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com