អត្ថបទពាណិជ្ជកម្ម
មុខងារថ្មីរបស់អេស៊ីលីដាម៉ូបាល (Pay Me) ធ្វើឱ្យការទូទាត់កាន់តែរហ័ស
× ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចេកវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើ ប្រតិបត្តិការផ្សេងៗ ។ អ្វីដែលកាន់តែពិសេសនោះ អេស៊ីលីដាម៉ូបាល ទើបតែបន្ថែមនូវមុខងារ ថ្មីមួយបន្ថែមទៀត ដែលអាចជួយឲ្យអ្នកអាច ទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។
ដើម្បីបំពេញចិត្តដល់អ្នកប្រើប្រាស់ ធនាគារអេស៊ីលីដា ដែលជាធនាគារ ពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា បានបង្កើតនូវមុខងារថ្មីមួយទៀត នៅលើអេស៊ីលីដាម៉ូបាល គឺមុខងារទទួលប្រាក់ (Pay Me) ដែលជាមុខងារមួយប្រភេទសម្រាប់អតិថិជនប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើ អេស៊ីលីដាម៉ូបាល រួចផ្ញើទៅអ្នកបង់ប្រាក់ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច ។
មិនតែប៉ុណ្ណោះ មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដា ម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យ អ្នក បង់ប្រាក់ ដែលប្រើ អេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេងបានយ៉ាងងាយស្រួល ជាពិសេសអាច កំណត់ចំនួនទឹកប្រាក់សម្រាប់បង់បានតាមតម្រូវការ។
វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់ធនាគារផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។
ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះ តើមានអត្ថប្រយោជន៍យ់ាងណានោះ សូមមើលវីឌីអូខាងក្រោមនេះ ៖
(សូមមើលតាមវីដេអូ)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com