កីឡាជាតិ
ជាតិ
លីគចាប់ផ្តើមជើងទីពីរ ដោយគិរីវង់ស្វាគមន៍ព្រះខ័នរាជ ខណៈណាហ្គាទៅដីបឹងកេត
25, Jun 2022 , 7:59 am        
រូបភាព
ជំនួប​ទាំងពីរ​ប្រកួត​កាលពីជើងទីមួយ។ រូបថត Cambodian Premier League
ជំនួប​ទាំងពីរ​ប្រកួត​កាលពីជើងទីមួយ។ រូបថត Cambodian Premier League
ដោយ៖ហៀក ឆក  

ពានរង្វាន់បាល់ទាត់ខេមបូឌាន ព្រីមៀរលីគ ២០២២ វិល​ត្រឡប់​មក​វិញក្រោយ​សម្រាកអស់រយៈពេល​ជាច្រើន​សប្តាហ៍។ សម្រាប់​ជំនួបសប្តាហ៍ទី៨ និង​ជាការ​ចាប់ផ្តើមជើងទីពីរនារសៀលថ្ងៃសៅរ៍​នេះព្រះខ័នរាជស្វាយរៀង ត្រូវជួប ម្ចាស់ផ្ទះគីរីវង់សុខសែនជ័យនៅកីឡដ្ឋាន​គិរីវង់​  ខណៈ ម្ចាស់ផ្ទះបឹងកេត ត្រូវបើកកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ទទួលក្រុមភ្ញៀវ ណាហ្គាវើលដ៍ នៅម៉ោង​៣ និង​៤៥នាទីដូចគ្នា។

 
ព្រះខ័នរាជស្វាយរៀងដែល​ឈរលេខ​១លើ​តារាងជាមួយ​នឹងកំណត់ត្រាមិនស្គាល់ចាញ់​សោះ ត្រូវទៅ​ជួបក្រុម​បាត​តារាងគីរី​វង់​សុខសែជ័យ ដែលមិន​ទាន់ស្គាល់ជ័យជម្នះ។ កាលពីជើងទីមួយ ព្រះខ័នរាជស្វាយ​រៀងឈ្នះ ៣-១។
 
៣ប្រកួតចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ៤-១ ឈ្នះវិសាខា ២-១ និងស្មើ ណាហ្គាវើលដ៍ ១-១ ឈរលេខ១ បណ្តោះអាសន្នមាន១៩ពិន្ទុ ស៊ុតបញ្ចូលទី២០ គ្រាប់ និងរបូតវិញ ៦គ្រាប់។ គីរីវង់សុខសែនជ័យ ៣ប្រកួតចុងក្រោយ ចាញ់ភ្នំពេញក្រោន ៦-១ ចាញ់បឹងកេត ៦-០ និងចាញ់ក្រសួងការពារជាតិ ៥-១ មាន១ពិន្ទុ ស៊ុតបញ្ចូលទី៧គ្រាប់ របូតវិញ ៣០គ្រាប់ បច្ចុប្បន្នឈរបាតតារាង។
 
រីឯជំនួបមួយគូទៀត ម្ចាស់ផ្ទះបឹងកេត ស្វាគមន៍​ណាហ្គាវើលដ៍ ដោយ​កាលពីជើង​ទីមួយនៅកីឡដ្ឋានខេមបូឌៀអ៊ែរវេដដែល បឹងកេតបាន​យកឈ្នះ ៣-១។
 
៣ប្រកួតចុងក្រោយរបស់បឹងកេត ឈ្នះវិសាខា ២-១ ឈ្នះគីរីវង់សុខសែនជ័យ ៦-០ និងស្មើភ្នំពេញក្រោន ២-២ ឈរលេខ២ បណ្តោះអាសន្នមាន១៣ពិន្ទុ ស៊ុតបញ្ចូលទី១៣គ្រាប់ និងរបូតវិញ៩គ្រាប់។ ចំណែ​កណាហ្គាវើលដ៍ ៣ប្រកួតចុងក្រោយ ស្មើ ព្រះខ័នរាជស្វាយរៀង ១-១ ស្មើភ្នំពេញក្រោន ០-០ និងចាញ់អង្គរថាយហ្គឺរ ៤-៣ ឈរលេខ៣ បណ្តោះអាសន្នមាន ១១ពិន្ទុ ស៊ុតបញ្ចូលទី៩គ្រាប់ និងរបូតវិញ ៩គ្រាប់៕
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com