ជាតិ
អាណត្តិទី៥ កម្ពុជាមានស្ត្រីជាមេឃុំ-ចៅសង្កាត់១៧៣នាក់ ដោយកណ្តាល និងសៀមរាប ច្រើនជាងគេ
27, Jun 2022 , 2:21 pm        
រូបភាព
ដោយ: រួបរួម
យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ កម្ពុជានឹងមានមេឃុំ-សង្កាត់ចំនួន១៧៣នាក់ក្នុងចំណោម១៦៥២នាក់។

 
ស្ត្រីដែលជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា ដែលមាននៅស្ទើរគ្រប់បណ្តាខេត្ត-រាជធានី ដោយលើកលែងខេត្តកែប។ ខេត្តកណ្តាល និងសៀមរាប មានដល់ទៅ១៨នាក់រៀងៗខ្លួន ខណៈកំពង់ឆ្នាំង ភ្នំពេញ និងស្វាយរៀង មាន១៥នាក់ដូចគ្នា។
 
បាត់ដំបង ស្ថិតនៅលេខរៀងទី៦ ដោយមានមេឃុំ-ចៅសង្កាត់ជាស្ត្រីចំនួន១២នាក់នាក់ ព្រៃវែងមាន៩នាក់ ព្រះវិហារ មាន៧នាក់ រីឯកំពង់ចាម, កំពង់ស្ពឺ, កំពត និងពោធិ៍សាត់ មាន៦នាក់រៀងៗខ្លួន។
 
បន្ទាយមានជ័យ, ក្រចេះ និងតាកែវ ស្ថិតក្នុងចំណោមខេត្តដែលមានស្ត្រីជាមេឃុំ-ចៅសង្កាត់ ចំនួន៥នាក់ ចំណែកឯ កំពង់ធំ, មណ្ឌលគិរី និងរតនគិរី មាន៤នាក់ដូចគ្នា។
 
ស្របពេលដែលប៉ៃលិន និងស្ទឹងត្រែងមានមេឃុំ-ចៅសង្កាត់ ៣នាក់ កោះកុង, ព្រះសីហនុ និងត្បូងឃ្មុំ ២នាក់ រីឯឧត្តរមានជ័យ មាន១នាក់៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com