អត្ថបទពាណិជ្ជកម្ម
កម្ពុជា​បង្ហាញ​ក្រុមជម្រើស​ជាតិ​​បាល់បោះ​រទេះជនពិការ​​​កម្ពុជា សម្រាប់​​ការចូលរួម​​ប្រកួ​តអាស៊ាន​ប៉ារ៉ា​ហ្គេម ២០២៣
27, Jun 2022 , 2:34 pm        
រូបភាព
រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធ​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា​ (Cambodia Wheelchair Basketball Federation_CWBF) បាន​បើ​ក​កិច្ច​ប្រជុំ​ដំបូងរបស់​ខ្លួន​​ ព្រមទាំង​បង្ហាញ​ក្រុម​កីឡាករ​បាល់​បោះ​រទេះ​រុញ​ជម្រើស​ជាតិ​កម្ពុជា​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ ឆ្នាំ​​​​២០២៣ (ASEAN Para​Game 2023) ដែល​កម្ពុជា នឹង​​​ធ្វើជា​ម្ចាស់​ផ្ទះ​​រៀបចំ​ព្រឹត្តិការ​ណ៍ ​ដ៏​មាន​សារៈ​សំខាន់នេះ​។


ពិធី​នេះ បាន​រៀបចំ​ប្រព្រឹត្តិទៅ​នៅ​ទីស្នាក់ការក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប​ ដោយ​មាន​ការ​ចូលរួម​​ពី​ភ្ញៀវ​កិត្តិយស​ជាតិ​-អន្តរជាតិ​​ជិត​​ ២០០នាក់ រួមមាន​សមាជិក​​រាជរដ្ឋាភិបាល តំណាង​ក្រសួង​/ស្ថាប័ន​ ​តំណាង​មក​ពី​សភាពាណិជ្ជកម្មក្រៅ​ប្រទេស​​ប្រចាំកម្ពុជា​ ម្ចាស់អាជីវកម្មក្នុងស្រុក និងអង្គការសង្គម​ស៊ីវិលដទៃ​ទៀត​។
 
ក្នុង​ឱកាសនោះ​ សហព័ន្ធបាល់បោះរទេះជនពិការ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​​ និង​ក្រុម​អត្តពលិក​​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា ពោរពេញ​ដោ​យ​សមត្ថភាព​ និង​ជំនាញ​ ដែល​កំពុង​ទទួលការ​​ហ្វឹកហាត់​លំដាប់​ថ្នាក់​ពិភព​លោក​​ជា​ពិសេស​ និង​មាន​​​ការ​យក​ចិត្ត​ទុក​ដាក់ពី​ថ្នាក់ដឹកនាំ ​​សហព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​​គ្រូបង្វឹក​មក​ពី​ Team USA Basketball Gold សហរដ្ឋអាមេរិក​ ក្រោម​​ការឧបត្ថម្ភ​គាំទ្រពី មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ​ក្រុមអត្តពលិក​បាល់បោះរទេះជន​ពិការ​កម្ពុជា មានឆន្ទៈ​ និង​ជំនឿ​យ៉ាង​មុត​មាំ ​ក្នុង​ការ​ដណ្តើម​ជើង​ឯក​​ និង​ពាន​រង្វាន់ដទៃ​ទៀត​ ​ជូន​ជាតិ​មាតុភូមិ​។​ 
 


មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយ ចំពោះការសម្រេចចិត្ត​របស់សហព័ន្ធ ​ក្នុងការតែងតាំង លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជា​គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជន​ពិការ​ដោយ​សារ​មីន (អាជ្ញាធរមីន​) ជាប្រធានសហព័ន្ធបាល់បោះរទេះជន​ពិការ​កម្ពុជា ស្រ​ប​ទៅ​នឹង​ការ​ទទួល​ខុសត្រូវ ​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សកម្មភាព​មីន​ និង​សង្រ្គោះជន​ពិការ​ដោយ​សារ​មីននៅ​កម្ពុជា​ ​ដែល​ការ​តែ​ង​តាំង​នេះ​ ពិត​​ជា​ស័ក្តិ​សម​ និង​មាន​គុណ​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន ព្រោះ​តែអត្តពលិក​​​ជាច្រើន ទាំងក្រុមបុរស និងក្រុមនារី​ គឺ​ជា​អ្នក​រស់រាន​មាន​ជីវិត ​ពីគ្រោះ​ថ្នាក់​ដោយ​សារ​​គ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​។
 
លោក លី ធុជ បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​ការ​សម្រេច​ចិត្តរបស់​ក្រុម​ប្រឹក្សា​ភិបាល នៃ​សហព័ន្ធកីឡាបាល់បោះរទេះជន​ពិការ​កម្ពុជា ស្នើ​សុំ​ឲ្យ​រូប​ខ្ញុំ ​ដឹកនាំ​​​ធ្វើ​ជា​ប្រធាន​សហព័ន្ធកីឡាបាល់បោះរទេះជន​ពិការ​កម្ពុជា ​ក្នុងគោល​ដៅ​​ជួយ​អភិវឌ្ឍ និង​លើក​កម្ពស់​​វិស័យ​កីឡា​ជន​ពិកា​រ នៅ​ក្នុង​ប្រទេសកម្ពុជា។ ខ្ញុំ​ពិត​ជាកោត​សរសើរ​ និង​​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​លះបង់​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឆន្ទៈ​ដ៏​មោះ​មុត ​របស់បងប្អូនមាន​ពិការ​ភាព​ ដែល​បាន​សម្រច​ចិត្ត​ចូលរួម​លើក​ស្ទួយ​ ដល់វិស័យ​កីឡា​ជាតិ​ ព្រម​ទាំង​ឈរ​ជា​បង្គោល​យ៉ាង​រឹង​មាំ ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ជាតិ សង្គម​គ្រួសារ​ និង​ការ​អភិវឌ្ឍប្រទេស​ជាតិ​ ដូច​អ្វី​ដែល​ខ្ញុំ​តែ​ង​តែ​ផ្តល់​តម្លៃ​ និង​ចាត់​ទុក​ថា​ ពិការ​ភាព មិន​មែន​អសមត្ថភាព​”​។​​
 
ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់ប្រធាន ចេន ហ្ស៊ី មានការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានប្រសាសន៍ថា៖ “កាលពីមុន យើងបានចូលរួមចំណែកជាច្រើន ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងស្រុក ដូចជាបាល់ទះ និងបាល់ទាត់ជាដើម។ នេះជាការចូលរួមលើកដំបូងរបស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការ»។ លោកបានបន្ថែមទៀតថា៖ “យើងពិតមានកិត្តិយស ក្នុងការចូលរួមក្នុងការលើកកម្ពស់កិច្ចការសង្គម តាមរយៈការរៀបចំការបង្ហាញក្រុមកីឡាបាល់បោះរទេះជនពិការកម្ពុជា ចូលក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ឆ្នាំ២០២៣»។
 


លោក Michael Tuon ដែលជា​គ្រូបង្វឹកខ្មែរ​-អាម៉េរិក​ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីក្រុម Team USA Basketball Gold និងគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ ពីសមាគមបាល់បោះរទេះរុញជាតិ (NWBA) បាន​ទទួល​ស្គាល់​ថា ​ការ​ចូលរួម​នេះ ​​គឺនឹងក្លាយជាដំណើរដ៏រំភើបមួយ ខណៈដែលលោក ជា​អ្នកដឹកនាំការ​ហ្វឹកហាត់​បាល់​បោះ​រទេះ​រុញ​កម្ពុជានេះ។ លោក Michael បានមានប្រសាសន៍ថា៖ “​ជនរួមជាតិ​អត្តពលិក​រទេះ​រុញ​ជា​ច្រើន​នាក់ បានជម្នះ​ឧបសគ្គ ​នៃការ​មិន​អនុញ្ញាត​ឱ្យពិការភាព​របស់ពួកគេ បញ្ឈប់ក្តីសុបិន​របស់​ពួកគេ​ឡើយ​។ ខ្ញុំជឿជាក់​ថា វិធីសាស្រ្ត «រថភ្លើងដើម្បីឈ្នះ» ​នេះ ​ត្រូវ​​បាន​​អនុម័តពីការអភិវឌ្ឍអត្តពលិករយៈពេលវែង - LTAD នឹងបង្កើត​រចនា​សម្ព័ន្ធហ្វឹកហ្វឺនដ៏ល្អ​បំផុត ​សម្រាប់​ភាព​ជោគជ័យរបស់យើង”​។
 


នៅពេលដែលអត្តពលិកលេងកីឡានៅឆ្នាំក្រោយ ពួកគេទាំងអស់គ្នា នឹងស្លៀកពាក់ឯកសណ្ឋាន​ពណ៌ខៀវ ក្រហម និងស ដែលរចនាថ្មីសន្លាង បង្ហាញអំពីពណ៌តំណាងជាតិ នៃ​​ព្រះរាជាណាចក្រកម្ពុជា​ ជាមួយ​នឹង​ផ្នត់​គំនិត​​ជាតិ​ថ្មី ដែល​រួមបញ្ចូលនិមិត្តសញ្ញាវប្បធម៌របស់ប្រទេសកម្ពុជា ដូចជាផ្ការំដួល និងប្រាសាទអង្គរវត្ត៕




 
 
ព័ត៌មានលម្អិតបន្ថែម នៃការរចនាអាវកីឡាទាំងមាននៅក្នុងឧបករណ៍សារព័ត៌មាននេះ។
 
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល ដ៏ធំមួយ​នៅកម្ពុជា ​ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យ​អចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើ​​សេវាអតិថិជន។
 
អាជីវកម្មសំខាន់ៗ របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុនអាកាសចរណ៍​ Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management និង ​ក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប​ មានអាជីវកម្មប្រមាណជាង៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារហិរញ្ញវត្ថុ អាកាសចរណ៍ទេសចរណ៍ ភស្តុភារបច្ចេកវិទ្យា ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។


 
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះ ប្តេជ្ញាយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុម​ហ៊ុនព្រីន​ស៍គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍​ និងលំនៅដ្ឋានទីក្រុងរាម លើផ្ទៃដី​១ ០០០ហិកតា​ នៅឆ្នេររាម នៃខេត្តព្រះសីហនុ នាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានគោលបំណងធានា​បាននូវការវិនិយោគសរុបចំនួន ១៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក​ សម្រាប់​តំបន់ទាំងមូល។
 
អំពី មូលនិធិព្រីនស៍
មូលនិធិព្រីនស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេ​មួយនៅ​កម្ពុជា។​ ក្នុង​នាម​ជា​សមាជិក​របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុន​ដ៏ធំមួយនៅ​កម្ពុជា​។​ មូលនិធិ​នេះ​មាន​គោលបំណង ​ធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីកសាងការរស់នៅ និង​បរិយាកាស​ការងារ​ ដែល​លើក​កម្ពស់​សុខុមាលភាព និងការរស់នៅ​របស់ប្រជាជនតាមចក្ខុវិស័យ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។ ដោយផ្តោតលើការអប់រំ និងការអភិវឌ្ឍយុវជន ការ​ថែ​ទាំសុខភាព និងគំនិតផ្តួចផ្តើមក្នុង​ការចូលរួម​របស់​សហគមន៍​មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូជាច្រើន ដើម្បីផ្តល់នូវកម្មវិធី​ប្រកបដោយ​និរន្តរភាព ​ដែល​បង្កើន​ឱកាស​ដល់​យុវជន​កម្ពុជា ការពង្រឹងភាពរឹងមាំដល់​សហគមន៍ និងរួមចំណែកដល់​ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។




 
គម្រោងដ៏អស្ចារ្យរបស់មូលនិធិនេះគឺ អាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងផ្តល់​អាហារូបករណ៍​ប្រចាំ​ឆ្នាំ ​រួម​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជាដែលផ្តល់ជូននូវ​អាហារូបករណ៍ថ្លៃសិក្សា​ពេញ​លេញ​ និង​ប្រាក់ឧបត្ថម្ភ កម្មសិក្សា និងឱកាសការងារដល់​និស្សិត​សាកលវិទ្យាល័យនៅ​ប្រទេស​កម្ពុជា​ចំនួន ៤០០​នាក់​ក្នុង​រយៈពេល​ប្រាំពីរឆ្នាំ។ មូលនិធិព្រីនស៍ បានចាប់ផ្តើមដំណើរការនូវ​កម្មវិធីសប្បុរសធម៌ជាង ២៥០កម្មវិធី ដែលបាន​ផ្តល់​អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ៥០០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង ១៤​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក៕
 


សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: www.princefoundation.com
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com