កីឡាជាតិ
ជាតិ
The Blue Warrior ឈ្នះជើងឯក​ជាលើកទី១ ខណៈ ឱម៉ាល់អេហ្វស៊ី គ្រងជើងឯករង៥សម័យកាល
27, Jun 2022 , 5:27 pm        
រូបភាព
The Blue Warrior លើកពាន Futsal ឆ្នាំ២០២២ រូបពី Cambodian Futsal
The Blue Warrior លើកពាន Futsal ឆ្នាំ២០២២ រូបពី Cambodian Futsal
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅទីលានប្រកួត The Blue Arena ពានរង្វាន់ក្នុងសាល Tiger 2021 កាលពីថ្ងៃទី២៦ ខែមិថុនា ដោយThe Blue Warrior គ្រងជើងឯកជាលើកទី១ បន្ទាប់ពីយកឈ្នះ ឱម៉ាល់អេហ្វស៊ី ក្នុងលទ្ធផល ៤-៣។


ការប្រកួតបាល់ទាត់ Futsal កម្ពុជា បានប្រព្រឹត្តទៅមានរយៈពេល៥សម័យកាលហើយ។ ដោយឡែក នេះ គឹជាលើកដំបូងហើយ ដែល The Blue Warrior លើកពាននេះ បន្ទាប់ពីចូលប្រកួតបាន១រដូវកាល។ 
 
ឱម៉ាល់អេហ្វស៊ី នៅតែមិនអាចបំបែកកំណត់ត្រាខ្លួនបាន ដោយបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ។ នេះ គឺលើកទី៥ហើយ ដែល​ក្រុមនេះ គ្រងជើងឯករង។ ជាមួយគ្នានេះដែរ Tai Chi FC ទទួលជ័យលាភីលេខ៣ និងជាក្រុមFair-play ដែលល្អជាងគេ ខណៈលេង៤ បានទៅក្រុម Khmer Nokor FC។ 
 
ជាមួយគ្នានេះដែរ ពានរង្វាន់ឯកត្តជន វិញ កីឡាករ ឡាក់ ភីរុណ របស់ឱម៉ាល់ ជាប់ជាកីឡាករ ល្អជាងគេ និងជាកីឡាករ ដែលស៊ុតបញ្ចូលទីច្រើនជាងគេ ខណៈ កីឡាករ សុខា ចំណាប់ អ្នកចាំទីរបស់ The Blue Warrior ទទួលជ័យលាភី  អ្នកចាំទីល្អជាងគេ។ លោក ផាន សុផានណារ៉ា គ្រូបង្វឹក The Blue Warrior FC ជាប់ជាគ្រូបង្វឹកល្អជាងគេ។ អាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រ មាន លោក ស៊ន វីហ្សែល, លោក ហោ ប៊ុនថង,  លោក ហេង ប៊ុនហ៊ីន និង លោក រិទ្ធ រនត៍ថានី។
 

ឱម៉ាល់អេហ្វស៊ី ឈ្នះជើងឯករងឆ្នាំ២០២២ រូបពី Cambodian Futsal
 

Tag:
 បាល់ទាត់
  Futsal
© រក្សាសិទ្ធិដោយ thmeythmey.com