អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចាប់ផ្តើមកម្មវិធីសិក្សា i-Learn Home-based
28, Jun 2022 , 2:44 pm        
រូបភាព
 មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្រោមការដឹកនាំរបស់​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ (​M​JQ​E​) បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅកម្មវិធីសិក្សា i-Learn English ដែលជាកម្មវិធីសិក្សាអនឡាញថ្មីមួយ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ  សាខាម៉ៅសេទុង។
 
i-Learn សូមណែនាំ i-Learn English ជាផលិតផលលេចធ្លោរបស់ខ្លួន ជាមួយនឹងកម្មវិធីចំនួន៤ ដែលនឹងផ្តល់ជូនរួមមាន៖ កម្មវិធីសិក្សាសម្រាប់កុមារ កម្មវិធីសិក្សាសម្រាប់សិស្សវ័យជំទង់ កម្មវិធីសិក្សាសម្រាប់សិស្សពេញវ័យ និងការបង្រៀនVIPមួយ ទល់នឹងមួយ ។ កម្មវិធីទាំងអស់នេះ នឹងផ្តល់នូវកម្មវិធីសិក្សាភាសាអង់គ្លេស ប្រកបដោយប្រសិទ្ធភាព និងមានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យមានការសិក្សាប្រកបដោយស្វ័យភាព កាលវិភាគថ្នាក់ដែលមានភាពបត់បែនបាន និងការទំនុកបម្រុងផ្ទាល់ខ្លួន។




 
ការរៀនភាសាអង់គ្លេស ត្រូវបានផ្តល់ជូនដល់មនុស្សគ្រប់គ្នា ក្នុងតម្លៃសមរម្យ។ នៅក្នុងវេទិការៀននេះ ការរៀនភាសាអង់គ្លេស គឺផ្អែកលើកម្រិតជំនាញភាសាអង់គ្លេស ហើយសិស្សអាចគ្រប់ទីកន្លែង និងពេលវេលាដែលពួកគេចង់រៀន។ ម៉ូឌុល ត្រូវបានរួមបញ្ចូលជាមួយអ៊ីនធឺណិតងាយស្រួលប្រើប្រាស់ ដែលជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការរៀនពីចម្ងាយ ប្រកបដោយគុណភាពសម្រាប់សិស្សគ្រប់វ័យ។ នេះជារបៀបដែល i-Learn ធ្វើតាមការសន្យានៃ "ការរៀនដែលអាចបត់បែនបាននៅចុងម្រាមដៃរបស់អ្នក"។
 


ក្នុងអំឡុងពេលសម្ពោធ លោក Michael Jake Arcilla នាយកផ្នែកសិក្សាធិការរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសង្កត់ធ្ងន់ថា i-Learn មិនមែនគ្រាន់តែជាការរៀនធម្មតាមួយប្រភេទនោះទេ ព្រោះវាជាការរៀនដែលគ្មានដែនកំណត់។ លោក​បាន​បន្ថែម​ថា​៖ «​សិស្ស​អាច​រៀន​ដោយ​ឯករាជ្យ​គ្រប់​ពេល​វេលា និង​គ្រប់គ្រង​ការ​រីក​ចម្រើន​របស់​ពួកគេ ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​មាន។
 
លោក​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ នៅថ្ងៃសម្ពោធក៏បានចែករំលែក ពីរបៀបដែលក្រុមហ៊ុនបង្កើត ហើយផ្តល់សេវាកម្មថ្មីៗដូចជា i-Learn ផងដែរ។ ជាមួយនឹង ១៧ ឆ្នាំនៃការផ្តល់នូវការអប់រំប្រកបដោយគុណភាព ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ (​M​JQ​E​) នឹងបើកសាលារៀនបន្ថែមទៀត សម្រាប់ទាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ មកដល់ខែកក្កដាខាងមុខនេះ គឺជាកម្មវិធីសម្ពោធ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប។
 
ដើម្បីដឹងបន្ថែមអំពី i-Learn សូមចូលទៅកាន់គេហទំព័រ https://ilearnhome-based.com/ ឬ Facebook  https://www.facebook.com/iLearnEnglish101/ ដើម្បីទទួលបានព័ត៌មានថ្មីៗ ៕
 














(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com