ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យធុរជនពីកម្ពុជា ទៅចូលរួមពិព័រណ៍ គ្រឿងអលង្ការ និងត្បូង នៅថៃ 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ រូបថត ៖ MOC ។
×![]()
ដោយ ៖ ធន់ សេងហុង
ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម «គ្រឿងអលង្ការ និងត្បូងមានតម្លៃបាងកក លើកទី៦៧-The 67th Bangkok Gems & Jewelry Fair» ចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៧ខែមិថុនា បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាសដែលកំពុងធ្វើធុរកិច្ច លើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ហើយចង់តាំងបង្ហាញពីផលិតផលខ្លួន នៅក្នុងពិព័រណ៍នេះដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពិរព័ណ៌នេះ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យ អស់រយៈពេល៦៦លើករួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍ និងទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោក។
ព្រឹត្តិការណ៍នេះ នឹងរៀបចំទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ធុរកិច្ចជនដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ សូមទំនាក់ទំនងទៅ កញ្ញា តុង រីត្តា ជាមន្រ្តីសម្របសម្រួល នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល

យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕
Tag:
ពិព័រណ៍
អលង្ការ
ពាណិជ្ជកម្ម
ធុរជន
© រក្សាសិទ្ធិដោយ thmeythmey.com