អត្ថបទពាណិជ្ជកម្ម
ចំណេញ​រហូត​ដល់ ៥​ដុល្លារ​នៅផ្សារ​ម៉ាក្រូ នៅ​ពេល​ទូទាត់​ថ្លៃ​ទំនិញ​​​តាម​ TrueMoney Wallet
29, Jun 2022 , 10:22 am        
រូបភាព
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញនូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ គឺ​​​ប្រាក់​ត្រលប់មកវិញរហូត​ដល់ ៥ដុល្លារ​ សម្រាប់​រាល់​ការ​ចំណាយ​ចាប់ពី ២៥​​ដុល្លារ​ឡើងទៅ ពី​កិច្ចសហប្រតិបត្តិការ​ របស់​ក្រុមហ៊ុន ​​ជា​មួយ​នឹង​​ផ្សា​​ម៉ាក្រូ (Makro)។

ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​ជា​ការ​ចាប់ផ្តើម​នៃ​កិច្ចព្រមព្រៀង រវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារ​ម៉ាក្រូ ដែល​ក្រុមហ៊ុនទាំង​ពីរ​នេះ មានប្រភពពីក្រុមហ៊ុនមេតែមួយ ពោលគឺ​​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន CP Group។ អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​​ទូទាត់​ប្រាក់​សម្រាប់​រាល់​ការ​ទិញ​ទំនិញ​របស់​ពួកគេ​ នៅផ្សារ​ម៉ាក្រូ​ ដោយ​​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Walletមានសិទ្ធិ ទទួលបានទឹកប្រាក់រហូតដល់៥ដុល្លារ ត្រលប់មកវិញនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការ​ផ្តល់​ជូន​នេះ ​ចាប់​ផ្តើម​ពី​ថ្ងៃនេះតទៅ ​​រហូត​ដល់​ថ្ងៃ​ទី៣១​ ខែកក្កដា ឆ្នាំ២០២២។
កិច្ចព្រមព្រៀង​ផ្លូវការ ​រវាង​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​ផ្សារ​ម៉ាក្រូ ត្រូវ​បាន​ប្រកាស​ នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​២០២២។
 
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​​​ផ្តល់ជូន​​​​គុណ​តម្លៃ និងអត្ថប្រយោជន៏ក្នុងការចំណេញ​ប្រាក់ (value for money) សម្រាប់​អតិថិជន​របស់​យើង។ ជា​មួយ​នឹង​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុតនេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី​កំពុងផ្តល់ជូន​​នូវដំណោះស្រាយ ក្នុងការទិញទំនិញនៅ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលបោះដុំទំនិញជាច្រើនមុខ នៅ​​ក្នុង​ប្រទេស។ ដោយអត្ថប្រយោជន៍មួយ ដែលទ្រូម៉ាន់នី ផ្តល់ជូនអតិថិជននោះគឺ ការចំណេញសាច់ប្រាក់មកវិញ ពេលទិញទំនិញនៅ Makro ដោយ​ទូទាត់តាម​ TrueMoney Wallet»។


 
លោក JARERNSUK Yuttapoom នាយកគ្រប់គ្រងក្រុមហ៊ុន ​ម៉ាក្រូ​ ខេមបូឌា ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ដឹង​អំ​ពី​ការ​រីក​ចម្រើន​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍ ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ហើយ​​យើង​មាន​សេចក្តីសោមនស្សរីករាយ ដែលអាចផ្តល់ជូន​ផលិតផលមាន​គុណភាព ​របស់​​ផ្សារ​ម៉ាក្រូ​ដល់​​អតិថិជន TrueMoney ដែលស្ថិត​ក្រោម​កិច្ចព្រមព្រៀងពិសេសនេះ»។
 
គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នផ្សារម៉ាក្រូ បានបើកដំណើរការចំនួនពីរសាខារួចមកហើយ ដែលសាខាទី១ មានទីតាំង​នៅខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ និងសាខាទី២​ នៅ​ខេត្តសៀមរាប។ ក្រុមហ៊ុននឹងបន្តបើកដំណើរការជាច្រើនសាខាបន្ថែមទៀត នាពេលខាងមុខ។ ផ្សារ​ម៉ាក្រូ ​គឺជា​មជ្ឈមណ្ឌល​លក់​ទំនិញបោះដុំ ​សម្រាប់អ្នក​ប្រកប​អាជីវកម្ម​ជំនាញ និង​ផ្តល់​ជូនផលិតផល​តម្លៃ​បោះដុំ​ ទៅកាន់​សហគ្រិន ភោជនីយដ្ឋាន អ្នក​ផ្តល់សេវាផ្គត់​ផ្គង់​ម្ហូប​អាហារ​ដល់​សណ្ឋាគារ ស្ថាប័ន​ផ្សេងៗ និង​ហាក់​លក់ទំនិញខ្នាតតូច។
 
ក្រុមហ៊ុន ទ្រូម៉ាន់នី ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ​ នៅ​​កម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើន​ចំនួន​គណនី​ថ្មីទ្វេដង ​ក្នុង​ឆ្នាំ២០២១ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ និង​បង្កើន​ប្រតិបត្តិការ​របស់​អតិថិជន ៤០​ភាគរយ ​ក្នុង​រយៈ​ពេល​ដូចគ្នា៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com