កីឡាអន្តរជាតិ
អន្តរជាតិ
AFC ពន្យារពេលកំណត់ទទួលការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023
29, Jun 2022 , 11:05 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រកាសពន្យារពេលកំណត់ទទួលការស្នើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ Asian Cup 2023 ជំនួសចិន។ នេះបើតាមការប្រកាសរបស់ AFC ថ្ងៃទី២៨ ខែមិថុនា។



ចិន ត្រូវបង្ខំចិត្តបោះបង់សិទ្ធិជាម្ចាស់ផ្ទះរបស់ខ្លួន ខណៈស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស មិនទាន់ធូរស្រាល។ AFC ក៏ប្រកាសឱ្យប្រទេសដែលចង់ធ្វើម្ចាស់ផ្ទះ ដាក់ពាក្យបង្ហាញការចាប់អារម្មណ៍របស់ខ្លួន ត្រឹមថ្ងៃទី៣០ ខែមិថុនា។ ប៉ុន្តែនៅថ្ងៃទី២៨ ខែមិថុនា AFC ក៏ប្រកាសពន្យារពេល១៥ថ្ងៃទៀត។
 
«សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានពន្យារពេលកំណត់ ក្នុងការទទួលចំណាប់អារម្មណ៍ ឬ Expressions of Interest (EoI) ពីសំណាក់សមាជិក AFC ចំពោះការដេញថ្លៃធ្វើជាម្ចាស់ AFC Asian Cup 2023 ពីថ្ងៃទី៣០ ខែមិថុនា ទៅថ្ងៃទី១៦ ខែកក្កដា។»។ នេះបើតាមសេចក្តីថ្លែងការណ៍ AFC។
 
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ន ប្រទេសចំនួន៣ប៉ុណ្ណោះ បានបង្ហាញចំណាប់អារម្មណ៍ខ្លួន លើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំ Asian Cup 2023 ក្នុងនោះរួមមាន ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី៕
 

Tag:
 AFC Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com