COVID-19
ជាតិ
ក្រោយស្ងាត់៥២ថ្ងៃ! កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ចំនួន១០នាក់ ក្នុងនោះ សហគមន៍៨នាក់ 
×![]()
ព្រឹកថ្ងៃទី២៩មិថុនា ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០ករណី ដែលក្នុងនោះ មាន៨ករណី ជាការឆ្លងក្នុងសហគមន៍។ ការឆ្លងថ្មីនេះ គឺបន្ទាប់ពីកម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ-១៩ក្នុងចំនួន៥២ថ្ងៃ។ ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីរកឃើញឆ្លងនៅក្នុងសហគមន៍ គឺដោយសារមានការសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេសដោយតម្រូវឱ្យធ្វើតេស្តម៉ាស៊ីនPCR ក៏ឃើញវិជ្ជមានកូវីដ-១៩ តែម្តង។
បច្ចុប្បន្ន ចំនួនករណីជំងឺកូវីដ-១៩សរុបកើនដល់១៣៦ ២៧២នាក់។ ក្នុងនោះ សះស្បើយមាន១៣៣ ២០៦ នាក់ និងស្លាប់មាន ៣ ០៥៦នាក់។ សូមបញ្ជាក់ថា កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០៕ © រក្សាសិទ្ធិដោយ thmeythmey.com