កីឡាអន្តរជាតិ
អន្តរជាតិ
Harmony Tan ទម្លាក់ជើងខ្លាំង Serena Williams នៅ Wimbledon
29, Jun 2022 , 2:27 pm        
រូបភាព
ទីបំផុតកីឡាការិនីបារាំងដែលជាកូនខ្មែរ-វៀតណាម Harmony Tan បានទម្លាក់កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Serena Williams នៅជុំទី១នៃពានរង្វាន់ Wimbledon ឆ្នាំ២០២២។

 
Harmony ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Wimbledon លើកដំបូងក្នុងអាជីពបានយកឈ្នះម្ចាស់ជើងឯក៧សម័យ Williams ក្នុងលទ្ធផល ៧-៥ ១-៦ និង ៧-៦ (១០-៧) នៅទីលាន Center Court នាយប់ថ្ងៃទី២៨ ខែមិថុនា។
 
កីឡាការិនីបារាំង Harmony ដែលមានកំណើតចេញពីសែស្រឡាយខ្មែរ វៀតណាមថានេះជាជ័យជម្នះដ៏មិនគួរឱ្យជឿក្នុងអាជីពកីឡាវាយកូនបាល់របស់ខ្លួន។
 
«​វា​ជា​សុបិន​មួយ​ព្រោះ​អ្នក​ដឹង​ទេ​ថា​ខ្ញុំ​បាន​ឃើញ Serena Williams ប្រកួតនៅក្នុង​ទូរទស្សន៍​កាលពី​ខ្ញុំ​នៅ​ក្មេង​​។ គាត់ជាកីឡាការនីដែលពោពេញដោយបច្ចេកទេស និងសមត្ថភាព»។ នេះជាការលើកឡើងរបស់ Harmony ដោយបន្ថែមថា ខ្លួនមិននឹកស្មានអាចយកឈ្នះម្ចាស់ពាន Grand Slam ២៣សម័យ ទាំងប្រកួតភ័យលើទីលាន។ 
 
វ័យ២៤ឆ្នាំ Harmony ដែលមាន​ឪពុក​ជាវិស្វករដើមកំណើត​ខ្មែរ និង​ម្តាយ​ជាអ្នកកាសែតសេដ្ឋកិច្ច ដើមកំណើ​តវៀតណាម ធ្លាប់បានប្រកួតតំណាងឱ្យប្រទេសបារាំងនៅក្នុងការប្រកួតជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះទទួលបានចំណាត់ថ្នាក់ WTA អាជីពនៅឆ្នាំ២០២០នៅលេខរៀងទី៣០២ និងធ្លាក់មកលេខ១៣០នៅឆ្នាំ២០២១ និងអភិវឌ្ឍន៍ខ្លួនរហូតឈរនៅចំណាត់ថ្នាក់ទី១១៣ពិភពលោកនៅឆ្នាំ២០២២នេះ។
 
ជំនួbបន្ទាប់ Harmony ត្រូវបន្តទៅជួយកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormo នៅជុំទី២ នាថ្ងៃទី៣០ ខែមិថុនា៕
 
 
 

Tag:
 Harmony Tan ទម្លាក់ជើងខ្លាំង Serena Williams នៅ Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com